បាល់ទាត់អន្តរជាតិ
Alejandro Garnacho ចង់ប្ដូរមកពាក់អាវលេខ 7 នៅរដូវកាលក្រោយ

កីឡាករវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United គឺខ្សែប្រយុទ្ធស្លាប Alejandro Garnacho បានបង្ហាញចេតនា ចង់ឲ្យគ្រូបង្វឹករបស់ខ្លួនលោក Erik ten Hag ប្រគល់អាវលេខ 7 ដល់គាត់ ដែលវាជាលេខដ៏អស្ចារ្យមួយនៅក្នុងក្ដីស្រមៃរបស់ខ្លួន ខណៈដែលបច្ចុប្បន្នអាវលេខ 7 នេះ មិនទាន់មានម្ចាស់ឡើយ។
ខ្សែប្រយុទ្ធឆ្នើម និងជាវីរបុរសរបស់ក្លឹប Cristiano Ronaldo គឺជាមនុស្សចុងក្រោយ ដែលបានប្រើប្រាស់អាវលេខ 7 នេះនៅ Old Trafford។ ដោយឡែក Cristiano Ronaldo បានចាកចេញពីក្លឹបបិសាចក្រហម នៅខែវិច្ឆិកា ឆ្នាំ 2022 បន្ទាប់ពីមានរឿងរ៉ាវល្អក់កករជាមួយក្លឹប ហើយត្រូវ Manchester United បញ្ចប់កុងត្រាមុនកំណត់។
យ៉ាងណាមិញ Alejandro Garnacho ដែលត្រូវបានគេចាត់ទុកជាអនាគតតារាឆ្នើមរបស់ក្លឹបនោះ បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមឈុតធំ ក្រោមការដឹកនាំរបស់លោក Ralf Rangnick ក្នុងខែមេសា ឆ្នាំ 2022។ គាត់បានស៊ុតបាល់បញ្ចូលទីបានចំនួន 4 គ្រាប់ ក្នុងការបង្ហាញខ្លួន 29 ប្រកួត។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ទើបនឹងបានបន្តកុងត្រាថ្មីជាមួយក្លឹបបិសាចក្រហម កាលពីសប្តាហ៍មុនផងដែរ។
ស្របពេលជាមួយគ្នានោះ កីឡាករវ័យក្មេងរូបនេះ បានបង្ហាញពីបំណងចង់ពាក់អាវលេខ 7 ដែលគ្មានម្ចាស់ និងជាកេរ្តិ៍មរតកដ៏ថ្លៃថ្លារបស់ Cristiano Ronaldo។ លើសពីនេះទៀត កីឡាករវ័យ 18 ឆ្នាំរូបនេះបានចុច Like នៅលើ Tweet មួយដែលអ្នកគាំទ្រម្នាក់បានសរសេរថា៖ “ផ្តល់អាវលេខ 7 ដល់ Garnacho”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ20 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ8 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ