បាល់ទាត់អន្តរជាតិ
អតីតខ្សែបម្រើម្នាក់របស់ Tottenham Hotspur ប្រាប់ថា Pochettino នឹងមិនជោគជ័យឡើយ ក្នុងការទៅដឹកនាំតោខៀវ Chelsa ពេលនេះ!!!

អតីតខ្សែបម្រើម្នាក់របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Jamie O’Hara បានទស្សន៍ទាយទុកជាមុនថា លោក Mauricio Pochettino នឹងជួបរឿងរ៉ាវដ៏អាក្រក់បំផុតក្នុងអាជីពជាគ្រូបង្វឹករបស់ខ្លួន ប្រសិនបើគាត់ពិតជាសម្រេចចិត្តក្នុងការចូលកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់តោខៀវ Chelsea។
ដូចគ្នានេះដែរ Jamie O’Hara បាននិយាយបន្ថែមទៀតថា អតីតគ្រូបង្វឹករបស់ក្លឹបម្ចាស់ខ្នាយមាស Tottenham Hotspur នឹងមិនសាកសមសម្រាប់ការទៅដឹកនាំនៅ Chelsea នោះទេ ព្រោះគាត់គឺជាបុរសដែលធ្លាប់បានកសាងសមិទ្ធិផល និងឆ្លងកាត់រឿងដ៏អស្ចារ្យជាច្រើនជាមួយក្លឹប Tottenham Hotspur។
យ៉ាងណាមិញ ក្រៅពីទម្រង់លេងធ្លាក់ចុះខ្លាំងនោះ បន្ទាប់ពីការបណ្តេញលោក Graham Potter ចេញពីតំណែង តោខៀវ Chelsea បានព្យាយាមយ៉ាងលំបាក ក្នុងការស្វែងរកបេក្ខភាពគ្រូបង្វឹកថ្មីដែលអាចដឹកនាំក្លឹបឲ្យប្រសើរឡើងវិញបាន និងជាពិសេសសម្រាប់ការត្រៀមប្រកួតប្រជែងនារដូវកាលក្រោយ។ បច្ចុប្បន្ន វីរបុរសរបស់ក្លឹបលោក Frank Lampard បានមកដឹកនាំបណ្ដោះអាសន្នរហូតដល់ចប់រដូវកាល ប៉ុន្តែតាំងពីចូលមកដឹកនាំមក គ្រូបង្វឹករូបនេះមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ ពោលគឺបានចាញ់ទាំង 5 ប្រកួត។
របាយការណ៍ជាច្រើននៅក្នុងប្រទេសអង់គ្លេសបានបង្ហាញថា Pochettino ដែលជាអតីតគ្រូបង្វឹករបស់ Tottenham Hotspur និង PSG ត្រូវបានជ្រើសរើសសម្រាប់ការងារជាគ្រូបង្វឹកថ្មីរបស់ Chelsea។ ស្របពេលជាមួយគ្នានេះដែរ លោក O’Hara បានរិះគន់រឿងនេះ ដោយគាត់បានប្រាប់ទៅកាន់ talkSPORTS ថា៖ “ខ្ញុំមិនគិតថា ការដឹកនាំរបស់គាត់នឹងល្អនោះទេ ព្រោះគាត់គឺសម្រាប់ Tottenham Hotspur។ ហេតុផលដែលខ្ញុំគិតថា នោះជាការបរាជ័យគឺដោយសារ Chelsea នៅតែស្ថិតក្នុងគំនិតចង់ឈ្នះគ្រប់ការចំណាយទាំងអស់របស់ខ្លួន។ បើមិនឈ្នះទេ នោះគេនឹងបណ្ដេញអ្នកចេញ”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ4 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!