បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម Manchester United និង PSG កំពុងចាប់ចិត្តលើការផ្ទេរខ្សែប្រយុទ្ធ Tammy Abraham

ក្លឹបបិសាចក្រហម Manchester United និងក្លឹបយក្សបារាំង Paris Saint-Germain ថ្មីៗនេះបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនទៅមើលខ្សែប្រយុទ្ធឆ្នើម Tammy Abraham ក្នុងអំឡុងពេលនៃការប្រកួតរវាងក្លឹប AS Roma ជាមួយ AC Milan កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
អតីតកីឡាករឆ្នើមរបស់ក្លឹបតោខៀវ Chelsea រូបនេះ ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញ បន្ទាប់ពីគាត់បានក្លាយជាកីឡាករម្នាក់ដ៏លេចធ្លោរនៅក្នុងលីគកំពូលនៃប្រទេសអ៊ីតាលី និងជាពិសេសពេលដែលខ្សែប្រយុទ្ធកណ្ដាលរូបនេះ បានជួយក្លឹប AS Roma ឲ្យឈ្នះពាន Europa Conference League កាលពីឆ្នាំមុន។
ក្លឹបជាច្រើនបានចាប់អារម្មណ៍លើ Abraham ខណៈដែលកីឡាករសញ្ជាតិអង់គ្លេសរូបនេះរកបានគ្រាប់បាល់ 36 គ្រាប់ និង Assist 12 ដង ក្នុងការបង្ហាញខ្លួនសរុប 98 ប្រកួតជាមួយ AS Roma ក្នុងរយៈពេល 2 រដូវកាលកន្លងមកនេះ។ យ៉ាងណាមិញ យោងតាមកាសែត Gazzetta dello Sport បានអះអាងថា អ្នកតំណាងមកពីក្លឹបបិសាចក្រហម Manchester United និង PSG បានតាមដាន Abraham ហើយពួកគេអាចនឹងពិចារណាចរចាផ្ទេរតារាឆ្នើមរូបនេះពីក្លឹប AS Roma នៅចុងបញ្ចប់នៃរដូវកាលនេះ។ បច្ចុប្បន្ន Abraham នៅក្រោមកុងត្រារយៈពេល 3 ឆ្នាំទៀត ជាមួយ AS Roma ហើយតម្លៃនៃការផ្ទេរចេញត្រូវបានគេប៉ាន់ស្មានថាចន្លោះពី 45.4 លានអឺរ៉ូ រហូតដល់ 75.6 លានអឺរ៉ូ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ