បាល់ទាត់អន្តរជាតិ
Man City នឹងឲ្យ Bernardo Silva ទៅ Barcelona ប្រសិនបើពួកគេមានលុយ 75 លានផោន
ក្លឹបមេឃខៀវ Manchester City នឹងមិនសម្រេចចិត្តលក់ខ្សែបម្រើឆ្នើម Bernardo Silva ឡើយ ប៉ុន្តែប្រសិនបើគាត់ទទូចនៅតែចង់ចាកចេញនៅរដូវក្តៅនេះ នោះពួកគេនឹងអាចអនុញ្ញាតឲ្យគាត់ចាកចេញបាន ប៉ុន្តែត្រូវទាមទារនូវតម្លៃផ្ទេរដ៏ពេញលេញ។ បច្ចុប្បន្ននេះមានក្លឹប 2 ដែលចាប់អារម្មណ៍ខ្លាំងលើខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ គឺ Barcelona និង PSG។
តាមពិតទៅ Bernardo Silva ចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន Manchester City ដើម្បីចូលរួមជាមួយ Barcelona តាំងពីរដូវក្តៅឆ្នាំមុនមកម្ល៉េះ ប៉ុន្តែក្លឹបរបស់គេបានឈរក្នុងគោលជំហរដ៏ម៉ឺងម៉ាត់ដោយមិនសម្រេចចិត្តលក់គាត់ចេញនៅពេលនោះឡើយ។ ក្រោយមកទៀត នៅខែមករាដើមឆ្នាំនេះ Barcelona ក៏បានព្យាយាមជាថ្មីម្ដងទៀតដើម្បីចរចាផ្ទេរ Bernardo Silva ហើយក៏នៅតែបន្តការបរាជ័យដដែល។
ទោះជាយ៉ាងណាក៏ដោយ ក្លឹបយក្សកាតាឡាន់ ត្រូវបានគេដឹងថា នឹងមានគម្រោងដើម្បីល្បួងយក Bernardo Silva ជាថ្មីម្ដងទៀតនៅចុងបញ្ចប់នៃរដូវកាលនេះ។ ដោយឡែកកន្លងមក លោក Pep Guardiola ធ្លាប់បាននិយាយយ៉ាងច្បាស់ទៅកាន់កីឡាករទាំងអស់របស់គាត់ថា គាត់មិនបង្ខំនរណាម្នាក់ឲ្យត្រូវតែនៅជាមួយគាត់ឡើយ ប្រសិនបើពួកគេមិនមានបំណងចង់លេងឲ្យក្លឹបទេនោះ ទោះបីជាពួកគេជានរណាក៏ដោយ។
យ៉ាងណាមិញរបាយការណ៍ចុងក្រោយមួយដែលចេញពីប្រភពរបស់ Man City បានអះអាងថា Bernardo Silva ពិតជានឹងអាចចាកចេញបាននៅចុងរដូវកាលនេះ ប្រសិនបើគាត់ចង់។ ប៉ុន្តែបច្ចុប្បន្ន គាត់នៅស្ថិតក្រោមចកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ 2025 ហើយក្លឹបណាដែលចង់បានគាត់នឹងត្រូវបង់ថ្លៃផ្ទេរ ដែលមានតម្លៃប្រហែលជា 75 លានផោន។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Juventus ចង់ដោះដូរកីឡាករ 2 រូប ជាមួយ Joshua Zirkzee របស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ចង់ចុះដូរ Nkunku ជាមួយខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប PSG