បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ចង់ចាកចេញពី Al-Nassr នៅចុងបញ្ចប់នៃរដូវកាលនេះ

កាពីតែនក្រុម និងជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Al-Nassr គឺកីឡាករ Cristiano Ronaldo ត្រូវបានគេដឹងថា កំពុងមានចិត្តចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន បន្ទាប់ពីគាត់បានចំណាយពេលប៉ុន្មានខែប៉ុណ្ណោះនៅក្នុងទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងកុងត្រាជាទឹកប្រាក់រហូតដល់ 200 លានអឺរ៉ូ (175.2 លានផោន)។
ម្ចាស់ពាន Ballon d’Or 5 សម័យកាលរូបនេះ ត្រូវបានក្លឹបបិសាចក្រហម Manchester United បញ្ចប់កុងត្រាមុនកំណត់នៅក្នុងអំឡុងពេលនៃការប្រកួត World Cup 2022 ដោយសារតែគាត់បានរិះគន់រចនាសម្ព័ន្ធរបស់ក្លឹប និងបង្ហាញការមិនគោរពចំពោះលោក Erik ten Hag ដែលជាគ្រូបង្វឹក។
ដំបូងឡើយ Cristiano Ronaldo ចង់បន្តលេងឲ្យក្លឹបនៅតំបន់អឺរ៉ុប ដោយសារតែគាត់ចង់ប្រកួតប្រជែងក្នុងក្របខណ្ឌ UEFA Champions League ប៉ុន្តែមិនមានក្លឹបណាមួយអាចផ្ដល់ជូននូវកុងត្រាសម្រាប់គាត់បានឡើយ ទោះបីជាអំឡុងពេលនោះ Chelsea និង Sporting Lisbon ហាក់ដូចជាចង់បានគាត់ក៏ដោយ។
ជាលទ្ធផល កីឡាករវ័យ 38 ឆ្នាំរូបនេះត្រូវបានបញ្ចុះបញ្ចូលឲ្យទៅលេងនៅលីគក្នុងស្រុកនៃប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយនឹងកុងត្រាជាទឹកប្រាក់ដ៏លើសលប់បំផុត។ គាត់បានចុះហត្ថលេខាលើកុងត្រារយៈពេល 3 ឆ្នាំជាមួយ Al-Nassr។ Cristiano Ronaldo បានរួមចំណែកស៊ុតបញ្ចូលទីបាន 12 គ្រាប់ និង Assists បាន 2 ដង ក្នុងការបង្ហាញខ្លួន 15 ប្រកួតនៅ Saudi Pro League។
ទោះជាយ៉ាងណាក៏ដោយ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះ តែងតែបង្ហាញអាកប្បកិរិយាខឹងជាញឹកញាប់ ជាពិសេសនៅពេលដែលក្រុមបរាជ័យ និងត្រូវបានសើចចំអកពីក្រុមអ្នកគាំទ្រ ជាគូប្រជែងរបស់ខ្លួន។ ស្របពេលជាមួយគ្នានេះដែរ ពេលនេះរបាយការណ៍ពី El Nacional បានអះអាងថា Cristiano Ronaldo កំពុងស្វែងរកច្រកចេញពីក្លឹបអារ៉ាប៊ីសាអូឌីតរបស់ខ្លួន ដោយគាត់មានការលំបាកជាខ្លាំង ក្នុងការសម្របខ្លួនទៅនឹងជីវិតរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ របាយការណ៍ដដែលនេះដែរក៏បានបន្ថែមថា ការប្រើប្រាស់ភាសានៅអារ៉ាប់ ក៏ជាផ្នែកមួយនៃឧបសគ្គសម្រាប់អតីតកីឡាករ Real Madrid រូបនេះដែរ។ គាត់ចង់វិលត្រឡប់មករស់នៅក្នុងប្រទេសអេស្ប៉ាញវិញ ជាមួយនឹងភរិយារបស់គាត់ Georgina Rodriguez។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi