បាល់ទាត់អន្តរជាតិ
PSG ព្យួរការប្រកួតរបស់ Messi បណ្ដោះអាសន្ន ជុំវិញការធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាតពីក្លឹប

ក្លឹបយក្សបារាំង Paris Saint-Germain បានព្យួរការប្រកួតរបស់ Lionel Messi រយៈពេល 2 សប្តាហ៍ ដែលមានន័យថា គាត់នឹងមិនមានវត្តមានក្នុងការប្រកួតរបស់ PSG រយៈពេល 14 ថ្ងៃ។ ក្លឹបបានដាក់ពិន័យចំពោះខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បន្ទាប់ពីគាត់បានធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាតពីក្លឹប (នេះបើយោងតាមរបាយការណ៍ពីលោក Fabrizio Romano)។
យ៉ាងណាមិញបន្ទាប់ពីការចាញ់ 3-1 របស់ PSG ជាមួយក្លឹប Lorient កីឡាករវ័យ 35 ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា មិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមឡើយកាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ខណៈដែលគាត់ត្រូវបានគេដឹងថា ពេលនោះកំពុងស្នាក់នៅក្នុងទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីត។
ដើមហេតុនៃរឿងនេះត្រូវបានគេដឹងថា ដំបូងឡើយគ្រូបង្វឹករបស់ក្លឹប PSG លោក Christophe Galtier បានសន្យាជាមួយកីឡាកររបស់គាត់ថា នឹងអនុញ្ញាតឲ្យពួកគេសម្រាក 2 ថ្ងៃ គឺថ្ងៃច័ន្ទ និងថ្ងៃអង្គារ ប្រសិនបើពួកគេយកឈ្នះការប្រកួតជាមួយ Lorient។ ទោះជាយ៉ាងណាក៏ដោយ Christophe Galtier បានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនជាពួកគេចាញ់ការប្រកួតនោះ កីឡាករត្រូវតែចូលហ្វឹកហាត់វិញនៅថ្ងៃច័ន្ទ។
មុនការប្រកួតជាមួយ Lorient ខ្សែប្រយុទ្ធ Lionel Messi បានស្នើសុំធ្វើដំណើរទៅកាន់ទឹកដីនៃប្រទេសអារ៉ាប់ ដែលពាក់ព័ន្ធនឹងការងារជាឯកអគ្គរដ្ឋទូតរបស់ខ្លួន។ លោក Christophe Galtier និងប្រធានផ្នែកកីឡាលោក Luis Campos បានផ្តល់ការយល់ព្រមឲ្យគាត់ទៅ លុះត្រាតែ PSG ឈ្នះ រឺស្មើ ប៉ុន្តែមិនមែនចាញ់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីចាញ់ Lorient 3-1 តារាឆ្នើម Lionel Messi នៅតែធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមិនបានសុំការអនុញ្ញាតម្តងទៀតឡើយ ហើយក៏បានអាក់ខានក្នុងការវិលចូលហ្វឹកហាត់តាមការកំណត់របស់ក្លឹបផងដែរ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona