បាល់ទាត់អន្តរជាតិ
ឈ្នះការប្រកួតមួយទៀតប៉ុណ្ណោះ Barcelona នឹងក្លាយជាម្ចាស់ពាន La Liga រដូវកាលនេះ

នៅក្នុងការប្រកួតលីគកំពូលរបស់អេស្ប៉ាញ La Liga កាលពីរំលងអាធ្រាតយប់មិញនេះ Barcelona បានយកឈ្នះក្រុមភ្ញៀវ Osasuna ជាមួយនឹងលទ្ធផល 1 ទល់នឹង 0 ដែលធ្វើឲ្យពួកគេទទួលបាន 3 ពិន្ទុបន្ថែមទៀត និងបន្តតំណែងជាក្រុមដែលមានភាគរយខ្ពស់ក្នុងការលើកពាននៅរដូវកាលនេះ។
ស្របពេលដែល Barcelona ទទួលបានជ័យជម្នះនោះ Real Madrid ដែលជាក្រុមលេខ 2 បានចាញ់ក្រុមម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល 2 ទល់នឹង 0។ ដោយឡែក នៅប្រកួតបន្ទាប់ គឺជាប្រកួតសំខាន់មួយសម្រាប់ Barcelona ដែលត្រូវតទល់នឹង Espanyol។ ប្រសិនបើពួកគេឈ្នះប្រកួតបន្ទាប់នោះ Barcelona នឹងក្លាយជាម្ចាស់ពាន La Liga នៅរដូវកាលនេះ ដោយមិនចាំបាច់រងចាំមើលលទ្ធផលរបស់ក្រុមណាបន្តទៀតឡើយ។
បច្ចុប្បន្ន Barcelona ជាក្រុមកំពូលតារាងនៅក្នុងលីគ ដែលមាន 82 ពិន្ទុ ខណៈដែលក្រុមលេខពីរ Real Madrid មាន 68 ពិន្ទុ។ ក្រុមទាំងពីរនៅសល់ 5 ប្រកួតនៅក្នុងដៃដូចគ្នា មុនបិទបញ្ចប់រដូវកាល។ យ៉ាងណាបើគិតតាមពិន្ទុបច្ចុប្បន្នក្នុងករណី Bareclona ឈ្នះមួយប្រកួតទៀតឡើងដល់ 85 ពិន្ទុ ហើយ Real Madrid ឈ្នះប្រកួតទាំងអស់ដែលនៅសល់ ក៏មិនមានពិន្ទុស្មើ រឺលើសពី 85 ពិន្ទុនេះដែរ។
ប្រភព: Livescore
-
បាល់ទាត់អន្តរជាតិ20 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ8 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ