បាល់ទាត់អន្តរជាតិ
អតីតកីឡាករម្នាក់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ជ្រើសរើសយក Cristiano Ronaldo ល្អជាង Lionel Messi

កាលពីពេលថ្មីៗនេះ អតីតខ្សែប្រយុទ្ធម្នាក់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Omar da Fonseca បានបង្ហាញពីការជ្រើសរើសផ្ទាល់ខ្លួនរបស់លោកលើសំណួរដែលមានការជជែកដេញដោលគ្នាអស់រយៈពេលជាងមួយទសវត្សមកហើយពាក់ព័ន្ធនឹងកីឡាករល្អបំផុតរវាង Lionel Messi និង Cristiano Ronaldo។
លោក Fonseca ដែលធ្លាប់លេងតំណាងឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនបាន 2 ដងក្នុងអំឡុងពេលនៃអាជីពបាល់ទាត់របស់ខ្លួននោះ បានជ្រើសរើសយក Cristiano Ronaldo ដែលតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ ល្អជាង Lionel Messi របស់អាហ្សង់ទីន ដែលជាមិត្តរួមជាតិរបស់ខ្លួន។
ដំបូងឡើយដោយសារ Fonseca ជាជនជាតិអាហ្សង់ទីន គ្រប់គ្នារំពឹងថា គាត់នឹងជ្រើសរើសយក Messi ដែលមានសញ្ជាតិដូចខ្លួន ប៉ុន្តែចម្លើយរបស់គាត់បានផ្ទុយស្រឡះពីការគិត។ នៅពេលដែលគាត់ត្រូវបានគេស្នើសុំឲ្យជ្រើសរើសរវាងខ្សែប្រយុទ្ធទាំងពីរ Fonseca បាននិយាយយ៉ាងខ្លីនៅលើបណ្ដាញសង្គម TikTok ថា “Cristiano Ronaldo”។
ប្រភព: Dailypos NG