បាល់ទាត់អន្តរជាតិ
Steven Gerrard ចង់នាំយកខ្សែការពារ Boubacar Kamara ពីក្លឹប Marseille

គ្រូបង្វឹកលោក Steven Gerrard ត្រូវបានគេប្រទះឃើញនៅកីឡដ្ឋាន Stade Velodrome កាលពីយប់ថ្ងៃពុធ ដោយអ្នកចាត់ការទូទៅរបស់ក្លឹប Aston Villa រូបនេះបានទៅទស្សនាការប្រកួតរវាងក្លឹប Marseille និង Nantes។
ទាក់ទងនឹងរឿងនេះដែរ ត្រូវបានគេរាយការណ៍ថា Steven Gerrard កំពុងឃ្លាំមើលខ្សែបម្រើការពារ Boubacar Kamara របស់ក្លឹប Marseille។ Gerrard ត្រូវបានក្លឹបផ្តល់អាទិភាពលើការចុះហត្ថលេខាលើកីឡាករថ្មី ដើម្បីកែទម្រង់លេងរបស់ក្រុម នៅរដូវក្តៅនេះ។
របាយការណ៍ពី Sportsmail បានបង្ហាញកាលពីខែមុនថា ក្លឹប Aston Villa ត្រៀមក្នុងការលក់កីឡាករសញ្ជាតិប្រេស៊ីល Douglas Luiz ដោយ Gerrard មិនបានចាប់អារម្មណ៍ចំពោះទម្រង់លេងរបស់គាត់ឡើយ។
យ៉ាងណាមិញ Kamara ដែលបច្ចុប្បន្នមានវ័យ 22 ឆ្នាំ ត្រូវបានវាយតម្លៃថា ជាខ្សែបម្រើការពារវ័យក្មេងដ៏ល្អបំផុតម្នាក់នៅអឺរ៉ុប ហើយរបាយការណ៍របស់ RMC បានឲ្យដឹងថា គាត់ជាហេតុផលដ៏សំខាន់ដែល Gerrard នឹងនាំយកគាត់ពី Marseille នៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Dailymail
-
បាល់ទាត់អន្តរជាតិ5 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!