Connect with us

បាល់ទាត់អន្តរជាតិ

អាហ្សង់ទីន​ប្រកាស​បេក្ខភាព U-20 សម្រាប់​ការ​ប្រកួត World Cup 2023 ខណៈ​ដែល Garnacho មិន​ត្រូវ​បាន​កោះហៅ

Published

on

លោក Javier Mascherano ដែល​ជា​គ្រូ​បង្វឹក បាន​កោះហៅ និង​ប្រកាស​​ឈ្មោះ​ក្រុម​របស់​គាត់​ហើយ សម្រាប់​ត្រៀម​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​អាយុ​ក្រោម 20 ឆ្នាំ (U-20) ឆ្នាំ 2023 នេះ ដែល​មាន​កីឡាករ​សរុប 21 នាក់។ ក្នុង​​ចំណោម​​កីឡាករ​ទាំង 21 ​នាក់​នោះ មាន 6 នាក់​លេង​នៅ​តំបន់​អឺរ៉ុប និង​មាន​តែ​​ម្នាក់​គត់​ដែល​លេង​នៅ​អាមេរិក​ខាង​ត្បូង។

ដូចគ្នា​នេះ​ដែរ ក្នុង​ចំណោម​កីឡាករ​ដែល​បាន​កោះហៅ​ទាំង​នោះ​មាន 9 នាក់​ជា​កីឡាករ​ដែល​​លេង​ក្នុង​ពាន Copa Sudamericana។ យ៉ាង​ណា សម្រាប់​តារា​ឆ្នើម Alejandro Garnacho របស់​ក្លឹប​បិសាចក្រហម ដែល​មាន​វ័យ 18 ឆ្នាំ មិន​មាន​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​បាន​កោះ​ហៅ​ឡើយ បើ​ទោះ​បី​ជា​គាត់​បាន​ជា​សះស្បើយ​ពី​របួស​ហើយ​ក៏​ដោយ។

ក្នុង​នាម​ជា​ម្ចាស់ផ្ទះ អាហ្សង់ទីន​នឹង​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃទី 20 ខែ​ឧសភា ទល់​នឹង​អ៊ូសបេគីស្ថាន ហើយ​ការ​ប្រកួត​ទី 2 របស់​ពួកគេ​គឺ​នៅ​ថ្ងៃទី 23 ខែ​ឧសភា​ជាមួយ​ហ្គាតេម៉ាឡា។ ការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ នៅ​ថ្ងៃទី 26 ខែ​ឧសភា ជាមួយ​នូវែលសេឡង់។ ខាង​ក្រោម​នេះ គឺ​ជា​កីឡាករ 21 ​រូប​ដែល​ត្រូវ​បាន​កោះហៅ៖

អ្នកចាំទី:
– Federico Gomes Gerth (Tigre)
– Nicolas Claa (Lanus)
– Lucas Lavagnino (River Plate)

ខ្សែការពារ:
– Agustin Giay (San Lorenzo)
– Tomas Aviles (Racing)
– Lautaro Di Lollo (Boca Juniors)
– Valentin Gomez (Velez)
– Roman Vega (FC Barcelona)
– Valentin Barco (Boca Juniors)

ខ្សែបម្រើ:
– Mateo Tanlongo (Sporting CP)
– Ignacio Miramon (Gimnasia y Esgrima la Plata)
– Federico Redondo (Argentinos Juniors)
– Maximo Perrone (Manchester City)
– Gino Infantino (Rosario Central)
– Valentin Carboni (Inter)

ខ្សែប្រយុទ្ធ:
– Matias Soule (Juventus)
– Luka Romero (Lazio)
– Alejo Veliz (Rosario Central)
– Ignacio Maestro Puch (Atletico Tucuman)
– Juan Gauto (Huracan)
– Brian Aguirre (Newell’s Old Boys)

ប្រភព: Mscfootball

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២