បាល់ទាត់អន្តរជាតិ
Marco Verratti កំពុងពិចារណាចាកចេញពី PSG នៅចុងបញ្ចប់នៃរដូវកាលនេះ

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ខ្សែបម្រើ Marco Verratti កំពុងស្ថិតក្នុងការសង្ស័យជាមួយនឹងការចាកចេញពីក្លឹបយក្សបារាំង Paris Saint-Germain នៅរដូវក្តៅនេះ។ យ៉ាងណាមិញ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានចូលរួមជាមួយ PSG ក្នុងតម្លៃផ្ទេរត្រឹមតែ 12 លានអឺរ៉ូប៉ុណ្ណោះ ដោយផ្ទេរពីក្លឹប Pescara ក្នុងខែកក្កដា ឆ្នាំ 2012។
គិតមកទល់នឹងពេលនេះ Marco Verratti បានបង្ហាញខ្លួនជាមួយ PSG ចំនួន 411 ប្រកួតមកហើយ និងបានក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបអស់រយៈពេលមួយទសវត្សមកហើយដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅរដូវកាលនេះ គាត់មិនបានបង្ហាញនូវទម្រង់លេងដ៏ល្អឡើយ ហើយថែមទាំងត្រូវបានអ្នកគាំទ្ររិះគន់ទៀតផង។
យោងតាមរបាយការណ៍ពី L’Equipe បានឲ្យដឹងថា Marco Verratti កំពុងមិនសប្បាយចិត្តនឹងបរិយាកាសជុំវិញខ្លួននៅ PSG ហើយកំពុងស្វែងរកច្រកផ្លូវនៃការចាកចេញចុងបញ្ចប់រដូវកាលនេះ។ ដូចគ្នានេះដែរ Verratti ត្រូវបានគេដឹងថា មិនពេញចិត្តចំពោះអ្នកគាំទ្ររបស់ PSG ដែលជារឿយៗតែងតែបញ្ចេញកំហឹងចំពោះកីឡាករ រួមទាំងគាត់ផងដែរ។
ប្រភព: Sportskeeda