បាល់ទាត់អន្តរជាតិ
Youri Tielemans 100% នឹងចាកចេញពី Leicester City នៅរដូវក្ដៅនេះ
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺជាក្លឹបមួយ ក្នុងចំណោមក្លឹបធំៗទាំងបួន ដែលប្រកួតប្រជែង ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ Leicester City គឺកីឡាករ Youri Tielemans នៅរដូវក្តៅនេះ។
ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Youri Tielemans បានស៊ុតបញ្ចូលទីចំនួន 6 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 2 ដង ក្នុងការបង្ហាញខ្លួន 25 ប្រកួតនៅ Premier League រដូវកាលនេះ។
ដោយឡែករបាយការណ៍ពីអ្នកស៊ើបពត៌មានពីការផ្ទេរកីឡាករលោក Fabrizio Romano បានអះអាងថា 100% គឺ Youri Tielemans នឹងចាកចេញពីកីឡដ្ឋាន King Power នៅរដូវក្តៅនេះ។ កុងត្រារបស់ខ្សែបម្រើ សញ្ជាតិបែលហ្ស៊ិកនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2023។
ក្លឹបជាច្រើនបានចាប់អារម្មណ៍លើ Tielemans ដោយក្លឹបទាំងនៅមានដូចជាៈ Tottenham Hotspur, Arsenal, Manchester United និងក្លឹបយក្សនៅអ៊ីតាលី Juventus ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណោមក្លឹបធំៗដែលចាប់អារម្មណ៍លើកីឡាកររូបនេះ Tottenham Hotspur គឺជាក្លឹបដែលមានភាគរយខ្ពស់ដើម្បីទទួលបាន Youri Tielemans តែស្ថិតក្នុងលក្ខខណ្ឌលុះត្រាតែពួកគេអាចមានកៅអីលេង Champions League រដូវកាលក្រោយ។
ប្រភព: Leicestermercury
-
បាល់ទាត់អន្តរជាតិ3 days ago
Martin Zubimendi ប្រាប់មូលហេតុដែលគាត់បដិសេធមិនចូលរួមជាមួយ Liverpool
-
បាល់ទាត់អន្តរជាតិ5 days ago
Al-Ittihad ដាក់សំណើរផ្ទេរ 35 លានអឺរ៉ូ លើខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal
-
បាល់ទាត់អន្តរជាតិ3 days ago
Dani Carvajal បញ្ជាក់ថា ខ្លួននឹងចាកចេញ បើក្លឹបលែងត្រូវការ