Connect with us

បាល់ទាត់អន្តរជាតិ

Jude Bellingham បដិសេធ​ការ​ផ្ដល់​ជូន​នូវ​ទឹកប្រាក់ 13 លានផោន ក្នុង​មួយ​ឆ្នាំ​ពី Manchester City

Published

on

ខ្សែបម្រើ​ឆ្នើម Jude Bellingham ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ច្រានចោល​នូវ​កុងត្រា​ជា​ទឹកប្រាក់ 13 លានផោន​ក្នុង​មួយ​ឆ្នាំ ដែល​ជា​ការ​ផ្ដល់​ជូន​ពី Manchester City ក្នុង​ការ​ផ្ទេរ​មក​ទឹកដី Premier League។ ខ្សែបម្រើ​រូប​នេះ​បច្ចុប្បន្ន​ហាក់​ដូច​ជា​ត្រូវ​បាន​ទាក់​ចិត្ត​ពី​សំណាក់ក្លឹប​ម្ចាស់​ជើងឯក UCL 14 សម័យ​កាល Real Madrid ទៅ​ហើយ។

កីឡាករ​វ័យ 19 ឆ្នាំ​រូបនេះ កំពុង​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់​ទាត់​មើល​ឃើញ​ថា គាត់​គឺ​ជា​ខ្សែ​បម្រើ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ពិភព​បាល់ទាត់ ហើយ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ក្លឹប​កំពូលៗជា​ច្រើន​នៅ​តំបន់​អឺរ៉ុប។ Jude Bellingham បាន​ចាប់​ផ្ដើម​លេច​ធ្លោរ​តាំង​ពី​ពេល​ដែល​បាន​ចាកចេញ​ពី​ក្លឹប Birmingham City ទៅ Borussia Dortmund នៅ​រដូវក្តៅ​ឆ្នាំ 2020 មក​ម្ល៉េះ។

យោងតាម​របាយការណ៍​មួយ​ពី Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​អង់គ្លេស​ Jude Bellingham បាន​ច្រានចោល​សំណើរ​ដែល​មាន​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​រហូត​ដល់ 13 លានផោន​ក្នុង​មួយ​ឆ្នាំ ពី​ក្លឹប​មេឃខៀវ Manchester City ដោយ​សារ​គាត់​ពេញ​ចិត្ត​នឹង​ទទួល​យក​សំណើរ​ដែល​ផ្តល់​ជូន​ដោយ​ក្លឹប Real Madrid ជំនួស​វិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២