បាល់ទាត់អន្តរជាតិ
ក្រោយឈ្នះ Newcastle United គ្រូ Arsenal បង្ហាញថា ពួកគេនៅតែត្រូវខិតខំបន្តទៀត ដើម្បីអាចឈ្នះពានលីគនៅរដូវកាលនេះ

លោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal បានអះអាងថា ពានរង្វាន់ Premier League នៅតែស្ថិតក្នុងឱកាសរបស់ពួកគេ ដោយគ្រូបង្វឹករូបនេះបាននិយាយបន្ទាប់ពីការប្រកួតដែលបានយកឈ្នះ 2-0 នៅក្នុងដី Newcastle United កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
ខ្សែបម្រើ Martin Odegaard គឺជាអ្នករកគ្រាប់បាល់បើកឆាកក្នុងតង់ទីមួយទៅលើ Newcastle United ហើយនៅនាទីទី 71 គឺជាគ្រាប់បាល់ចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Fabian Schar។ ចប់ការប្រកួត Arsenal ទទួលបាន 3 ពិន្ទុ បន្តឈរនៅក្នុងចំណាត់ថ្នាក់លេខ 2 ខណៈដែល Man City ជាក្រុមកំពូលតារាងដែលមាន 1 ប្រកួតចំណេញនៅក្នុងដៃ។
យ៉ាងណាមិញ Mikel Arteta បាននិយាយក្រោយការប្រកួតនេះថា៖ “យើងនៅទីនេះ ហើយយើងចង់បន្តដើម្បីអាចយកពាន។ ពានរង្វាន់ គឺនៅទីនោះមិនឆ្ងាយទេ។ រឿងតែមួយគត់ដែលយើងអាចធ្វើបានគឺបន្តទៅមុខ និងមិនងាកក្រោយ ហើយបោះបង់ការផ្តោតអារម្មណ៍លើរឿងផ្សេងៗទៀតក្រៅពីនេះ…”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi