Connect with us

បាល់ទាត់អន្តរជាតិ

មុន​ប៉ះ​គ្នា Bernardo Silva បោះពាក្យ​ថា បើ​គ្មាន​កីឡាករ 4 នាក់​នេះ​ទេ Real Madrid នឹង​មិន​អាច​ឈ្នះ​ពាន​អ្វី​ទាំងអស់

Published

on

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប​មេឃខៀវ Manchester City គឺ​កីឡាករ Bernardo Silva បាន​ជ្រើសរើស​កីឡាករ​របស់​ក្លឹប Real Madrid បួន​រូប​ដែល​មាន Luka Modric, Toni Kroos, Vinicius Jr និង Karim Benzema ជា​កីឡាករ​ដ៏​សំខាន់​បំផុត​របស់​ពួក​គេ។ ខ្សែបម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ បាន​អះអាង​ថា បើ​គ្មាន Modric, Kroos, Vinicius Jr និង Benzema ទេ Real Madrid នឹង​មិន​ឈ្នះ​ពាន​អ្វី​ឡើយ។

ថ្លែង​នៅ​មុន​ការ​ប្រកួត UEFA Champions League ជើង​ទី​មួយ ដែល​ក្រុម​ទាំងពីរ​នឹង​ត្រូវ​ជួប​គ្នា​នៅ Santiago Bernabeu ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ខ្សែបម្រើ Bernardo Silva បាន​និយាយ (តាមរយៈ The Daily Mail) ថា៖ “វា​មិន​មែន​ជា​ការ​និយាយ​អំពី​ក្លឹប​នោះ​ទេ យើង​និយាយ​អំពី​កីឡាករ​ដែល​មាន​នៅ​លើ​ទីលាន។ ប្រសិន​បើ Real Madrid មិន​មាន Modric, Kroos, Vinicius Jr, Benzema ទេ ខ្ញុំ​អាច​និយាយ​បាន​ថា ពួក​គេនឹង​មិន​ឈ្នះ​ពាន​អ្វី​ឡើយ ព្រោះ​គេ​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ”។

គួរ​រំលឹក​ផង​ដែរ​ថា Real Madrid គឺ​ជា​ក្លឹប​មួយ​ដែល​មាន​ប្រវត្តិ​ឈ្នះពាន UEFA Champions League ច្រើន​ជាង​គេ ពោល​គឺ 14 ដង​មក​ហើយ ដែល​មិន​ទាន់​មាន​ក្លឹប​ណា​មួយ​តាម​ទាន់ រឺ​ក្បែរ​នឹង​កំណត់ត្រា​ឈ្នះពាន​ដ៏​ច្រើន​បែប​នេះ​នោះ​ទេ។ ក្នុង​ចំណោម​នោះ Modric, Kroos និង Benzema គឺ​ជា​កីឡាករ​ដែល​លើកពាន UCL 5 ដង​ជាមួយ Real Madrid។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២