បាល់ទាត់អន្តរជាតិ
Mesut Ozil ជ្រើសរើសយក Messi ជាកីឡាករល្អបំផុតលើ Cristiano Ronaldo

ថ្មីៗនេះ Mesut Ozil ដែលជាអតីតកីឡាករ Real Madrid បានលើកឡើងថា តារាឆ្នើមរបស់ក្លឹបយក្សបារាំង Paris Saint-Germain (PSG) គឺ Lionel Messi ជាកីឡាករល្អបំផុតលើ Cristiano Ronaldo ដែលធ្លាប់ជាមិត្តរួមក្រុមរបស់ខ្លួន ខណៈដែលកីឡាករអាហ្សង់ទីនរូបនេះទើបនឹងបានឈ្នះពាន World Cup កាលពីឆ្នាំមុនផងដែរ។
តាមពិតទៅកន្លងមកអស់រយៈពេលជាងមួយទសវត្សមកហើយ ជាពិសេសពេលដែល Mesut Ozil ប្រកបអាជីពនៅទឹកដីអេស្ប៉ាញជាមួយ Real Madrid គាត់តែងតែនិយាយថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi។ ទោះជាយ៉ាងណា ពេលនេះ គាត់បានជ្រើសរើស Messi ថា ជាកីឡាករល្អជាង Cristiano Ronaldo ទៅវិញ ហើយបានផ្អែកលើហេតុផលដោយសារ ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន បានឈ្នះពាន FIFA World Cup 2022 នៅកាតា។
នៅក្នុងវីដេអូមួយដែលត្រូវបានគេចែករំលែកពាសពេញបណ្ដាញអ៊ីនធឺណេតកាលពីពេលថ្មីៗនេះ Mesut Ozil ត្រូវបានអ្នកគាំទ្រសួរថា Messi រឺ Cristiano Ronaldo? ពេលនោះគាត់បាននិយាយថា៖ “វាជាសំណួរពិបាក… ប៉ុន្តែខ្ញុំនឹងជ្រើសរើស Messi ព្រោះគាត់បានឈ្នះពាន World Cup”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ20 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ8 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ