Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រៀម​ដាក់​សំណើរ​ដោះដូរ Ansu Fati ជាមួយ Ruben Neves

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​លក់​ខ្សែប្រយុទ្ធ Ansu Fati ទៅ​ឲ្យ Wolverhampton Wanderers នៅ​រដូវក្តៅ​នេះ ដែល​ការ​លក់​នោះ​នឹង​មាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ដោះដូរ​ដែល​ពាក់ព័ន្ធ​នឹង​ការ​នាំ​យក​ខ្សែបម្រើ Ruben Neves ត្រឡប់​មក​វិញ។

យ៉ាង​ណា​មិញ Ansu Fati ដែល​បច្ចុប្បន្ន​មាន​វ័យ 20 ឆ្នាំ​​បាន​លេង​ច្រើន​ជាង 100 ប្រកួត​សម្រាប់ Barcelona គិត​ចាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ឈុត​ធំ​ដំបូង​របស់​គាត់​កាល​ពី​ខែ​សីហា ឆ្នាំ 2019 ដោយ​ស៊ុត​បញ្ចូលទី​បាន 26 គ្រាប់ ក្នុង​រយៈ​ពេល 4 រដូវ​កាល​កន្លង​មក​នេះ។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បច្ចុប្បន្ន​មាន​កុងត្រា​នៅ Camp Nou រហូត​ដល់​ឆ្នាំ 2027 បន្ទាប់​ពី​បាន​កុងត្រា​រយៈពេល 6 ឆ្នាំ​បន្ថែម​ទៀត​ជាមួយ​ក្លឹប​កាល​ពី​​ឆ្នាំ 2021។

យោង​តាម​កាសែត Daily Mail បាន​ឲ្យ​ដឹង​ថា Barcelona ត្រៀម​ដាក់​សំណើរ ទៅ​កាន់​ក្លឹប Wolverhampton ដែល​សំណើរ​នោះ​ជា​ការ​លក់ Ansu Fati ជាមួយ​នឹង​ទឹកប្រាក់ 26 លានផោន បូក​នឹង​ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់ Ruben Neves។ របាយការណ៍​ដដែល​នេះ​ដែរ​បាន​អះអាង​ថា លោក Jorge Mendes ដែល​ជា​អ្នក​តំណាង​របស់ Fati ក៏​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​កីឡាករវ័យ​ក្មេង​រូប​នេះ​ឲ្យ​យល់​ព្រម​ផ្លាស់​ទៅក្លឹប​ចចកខ្មៅ ដែល​ជា​ជម្រើស​មួយ​ដ៏​ល្អ​ផង​ដែរ បើ​ទោះ​បី​ជា Manchester United, Tottenham Hotspur និង Arsenal បាន​ចាប់​អារម្មណ៍​លើ​គាត់​ដូចគ្នា​ក៏​ដោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២