បាល់ទាត់អន្តរជាតិ
Pep Guardiola ថា Man City មិនមែនឡើងមកទីនេះ ដើម្បីសងសឹក Real Madrid ទេ

លោក Pep Guardiola បានអះអាងឲ្យដឹងថា ក្លឹបមមេឃខៀវ Manchester City របស់គាត់មិនមែនឡើងមកដល់ពេលនេះ ដើម្បីការសងសឹកជាមួយ Real Madrid នោះទេ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយបែបនេះនៅមុនការប្រកួត UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយដែលធ្វើឡើងនៅ Santiago Bernabeu ម៉ោង 2 រំលងអាធ្រាតនេះ។
យ៉ាងណាមិញ Manchester City បានធ្លាក់ក្រោមថ្វីជើង Real Madrid កាលពីរដូវកាលមុន ក្រោមលទ្ធផលសរុបទាំងពីរជើង 6-5។ ក្លឹបយក្សអេស្ប៉ាញក៏បន្តដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត ជាមួយនឹងការឈ្នះពានជាលើកទី 14 របស់ពួកគេ ដែលសមនឹងឈ្មោះជាស្ដេចពាន UCL ផងដែរ។
ដោយឡែកខ្សែបម្រើ Rodri របស់ Man City ក៏ជាមនុស្សម្នាក់ដែលស្ថិតក្នុងការប្រកួតដែលពួកគេបានបរាជ័យកាលពីរដូវកាលមុននេះដែរ ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា គាត់នឹងធ្វើការសងសឹកជាមួយនឹងក្លឹបម្ចាស់ជើងឯក UEFA Champions League នៅក្នុងការប្រកួតលើកនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Pep Guardiola បានបដិសេធការចង់សងសឹករបស់ Rodri ហើយអះអាងថា ក្រុមរបស់គាត់ត្រូវការឆន្ទះ និងការលើកទឹកចិត្ត ដើម្បីឲ្យទទួលបានលទ្ធផលល្អបំផុតនៅក្នុងការប្រកួតដ៏ធំនេះ ដោយវាមិនមែនជាការសងសឹកនោះឡើយ។ គ្រូបង្វឹករូបនេះបាននិយាយថា៖ “យើងមិនមកទីនេះ ដើម្បីសងសឹកទេ វាជាឱកាសមួយផ្សេងទៀត ដែលថ្ងៃណាមួយយើងនឹងអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ ហើយឈ្នះវា (UCL)”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega