បាល់ទាត់អន្តរជាតិ
Alaba និយាយថា ខ្លួនទទួលបានបទពិសោធន៍ជាច្រើនពី Pep Guardiola ហើយចង់ធ្វើឲ្យអតីតគ្រូបង្វឹករូបនេះខកចិត្ត
ក្លឹបស្ដេចស Real Madrid ត្រូវយកឈ្នះលើក្លឹបមកពីអង់គ្លេស Manchester City សរុបទាំងពីរជើង ដើម្បីអាចឈានទៅវគ្គផ្តាច់ព្រ័ត្រ Champions League។ ដោយឡែក David Alaba ក៏បានបង្ហាញពីឆន្ទះចង់រំខានដល់ដំណើររបស់អតីតគ្រូបង្វឹកលោក Pep Guardiola ផងដែរ។
David Alaba បានក្លាយជាខ្សែការពារកណ្ដាលដ៏សំខាន់ចាប់តាំងពីការចុះហត្ថលេខាផ្ទេរ កាលពីរដូវក្តៅឆ្នាំមុន ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន។ Alaba បានដើរតួនាទីយ៉ាងសាកសមក្នុងការជំនួសតំណែងរបស់ Sergio Ramos ហើយគាត់បានរួមចំណែកយ៉ាងសំខាន់នៅក្នុងក្រុមនៅរដូវកាលនេះ ដោយបច្ចុប្បន្នក្លឹប Real Madrid កំពុងឈរនៅកំពូលតារាង LaLiga ដែលមានគម្លាតឆ្ងាយពីក្រុមលេខ 2 រហូតដល់ 15 ពិន្ទុ។ Real Madrid ក៏កំពុងត្រៀមលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដែលនឹងត្រូវប៉ះ Manchester City នៅថ្ងៃទី 27 ចុងខែនេះផងដែរ។
ដោយឡែក David Alaba បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Bild ទាក់ទងនឹងអតីតគ្រូបង្វឹករបស់ខ្លួនលោក Pep Guardiola ថា “ពួកយើងមិនបានទាក់ទងគ្នាទេ នាពេលថ្មីៗនេះ ប៉ុន្តែវាពិតជាល្អណាស់ដែលបានជួប Pep ម្តងទៀត”។
Alaba បានបន្ថែមទៀតថា “ពួកយើងមានពេលវេលាដ៏អស្ចារ្យជាមួយគ្នានៅ Bayern ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលខ្ញុំចង់ គឺធ្វើឲ្យគាត់ខកចិត្តនៅពេលនេះ”។
ប្រភព: Marca
-
បាល់ទាត់អន្តរជាតិ5 days ago
Man Utd កំពុងតាមប្រមាញ់ខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich
-
បាល់ទាត់អន្តរជាតិ3 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid សុខចិត្តចំណាយប្រាក់ដើម្បីនាំយក Alexander-Arnold មកទឹកដីអេស្ប៉ាញឲ្យបានមុនបិទរដូវកាលនេះ