Connect with us

បាល់ទាត់អន្តរជាតិ

Liverpool នឹង​ឲ្យ​ខ្សែបម្រើ 3 រូប​ចាកចេញ ដើម្បី​ចុះ​ហត្ថលេខា​លើ Alexis Mac Allister

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុងត្រៀម​វៃ​ចេញ​នូវ​កីឡាករ​របស់​ខ្លួន 3 រូប ដើម្បី​អាច​ឲ្យ​ពួក​គេ​មាន​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ Alexis Mac Allister របស់​ក្លឹប Brighton នៅ​រដូវក្តៅ​ខាង​មុខ​នេះ។ ហង្សក្រហម​ត្រូវ​បាន​គេ​ដឹង​ថា នឹង​ព្យាយាម​រៀបចំ​ក្រុង​ឡើង​វិញ នៅ​មុន​រដូវកាល​ក្រោយ ហើយ​ពួកគេ​នឹង​លក់​កីឡាករ​មួយចំនួនចេញ​ផង​ដែរ។

ខ្សែបម្រើ Alex Oxlade-Chamberlain, Naby Keita និង James Milner សុទ្ធ​តែ​ត្រូវ​ដឹង​ថា នឹង​ចាកចេញ​នៅ​ពេល​ដែល​កុងត្រា​របស់​ពួក​គេ​ផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ការ​ចាកចេញ​របស់​កីឡាករ​ទាំង 3 រូប​នេះ នឹង​បង្កើត​ឱកាស​មួយ​ដែល​អាច​ធ្វើ​ឲ្យ Liverpool អាច​នាំ​យក​កីឡាករ​ចំណូល​ថ្មី​តាម​គោលដៅ​ដែល​ពួកគេ​ចង់​បាន។

ខ្សែបម្រើ Mac Allister បច្ចុប្បន្ន​គឺ​ជា​កីឡាករ​មួយ​រូប​ដ៏​លេច​ធ្លោរ​បំផុត​របស់​ក្លឹប Brighton និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​ជា​ច្រើន​ក្នុង​រដូវកាល​នេះ។ ការ​បង្ហាញ​គុណភាព​នៅ​លើ​ទីលាន​ប្រកួត​របស់​គាត់​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​គ្រូ​បង្វឹក Liverpool លោក Jurgen Klopp ហើយ​គ្រូ​បង្វឹក​រូប​នេះ នឹង​ចុះ​ហត្ថលេខា​លើ​គាត់​នា​ចុង​រដូវកាល​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២