បាល់ទាត់អន្តរជាតិ
Rudiger ថា Man City មិនមែនជាក្រុមដែលគ្រោះថ្នាក់ទេ!!!

ខ្សែការពារ Antonio Rudiger របស់ក្លឹបអធិរាជស Real Madrid បានចំអកឲ្យក្លឹប Manchester City បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតក្របខ័ណ្ឌ UEFA Champions League ជើងទីមួយនៅកីឡដ្ឋាន Santiago Bernabeu កាលពីរំលងអាធ្រាតយប់មិញនេះ។
កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះបាននិយាយថា គាត់មិនបានឃើញអ្វីដូចដែលគាត់រំពឹងទុកពីក្រុមម្ចាស់ជើងឯករបស់អង់គ្លេសមួយនេះឡើយ ហើយការដឹកនាំក្រុមរបស់លោក Pep Guardiola ក៏មិនមានអ្វីគួរឲ្យភ័យខ្លាចដែរ។ អតីតកីឡាកររបស់តោខៀវ Chelsea រូបនេះថែមទាំងបានអះអាងទៀតថា ពួកគេអាចតតាំងជាមួយ Manchester City នៅសប្តាហ៍ក្រោយ ដែលជាការប្រកួតជើងទីពីរបានដោយទំនុកចិត្តពេញលេញ។
Rudiger បាននិយាយថា៖ “ការប្រកួតពិតប្រាកដយើងបានឃើញហើយ។ យើងអាចធ្វើដំណើរទៅ Manchester City ដោយភាពជឿជាក់។ ការបញ្ចប់ទីរបស់ពួកគេមិនមានគ្រោះថ្នាក់ទេ។ ពួកគេគ្រប់គ្រងបាល់ច្រើន ហើយយើងបានដឹងថា រឿងនេះនឹងកើតឡើង ប៉ុន្តែពួកគេមិនមែនជាក្រុមគ្រោះថ្នាក់ទេ។ គ្រាប់បាល់ កើតឡើងដោយគុណភាពស៊ុតបញ្ចូលទីពី De Bruyne ប៉ុណ្ណោះ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi