Connect with us

បាល់ទាត់អន្តរជាតិ

Pep ប្រាប់​មូលហេតុ​ដែល Haaland លេង​មិន​បាន​ល្អ​ពេល​ប៉ះ Real Madrid

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​ពន្យល់​ពី​មូលហេតុ​ដែលខ្សែប្រយុទ្ធ Erling Haaland មាន​ទម្រង់​លេង​មិន​សូវ​ល្អ និង​មិន​មាន​ឱកាស​រក​គ្រាប់​បាល់​ពេល​តទល់​នឹង Real Madrid ក្នុង​ការ​ប្រកួត​ជើង​ទីមួយ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ។

យ៉ាង​ណា​មិញ Erling Haaland ដែល​ត្រូវ​បាន​គ្រប់​គ្នា​ដាក់​រហ័ស្សនាម​ថា មនុស្ស​យន្ត​នោះ​បាន​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន​ប្រកួត​ក្នុង​កម្រិត​មួយ​ដ៏​ទាបបំផុត បើ​ប្រៀប​ធៀប​នឹង​ការ​ប្រកួត​មុនៗ​ជា​ពិសេស​នៅ Premier League។ នៅ​ក្នុង​ការ​ប្រកួត Haaland មាន​ស្ថិតិ​ប៉ះបាល់​ត្រឹមតែ 21 ដង​ប៉ុណ្ណោះ ដែល​តិច​ជាង​អ្នកចាំទី Ederson Moraes ទៅ​ទៀត ដោយ​មាន​ចំនួន 29 ដង។

ដោយ​ឡែក​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល 1-1 ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​មាន​ភាព​តានតឹង​បន្ថែម​ទៀត ពេល​លេង​ជើង​ទី 2 ក្នុង​ទឹកដី​របស់ Man City នៅ​ថ្ងៃទី 18 ខាង​មុខ​នេះ។ ទន្ទឹម​នឹង​នេះ​ដែរ ក្រោយ​ចប់​ការ​ប្រកួត​លោក Pep Guardiola ក៏​បាន​និយាយ​អំពី​មូលហេតុ​នៃ​ការ​លេង​មិន​សូវ​បាន​ល្អ​របស់ Erling Haaland ដោយ​លើក​ឡើង​ថា៖ “តំបន់​ប្រយុទ្ធ ត្រូវ​បាន​កាន់កាប់​ដោយ​ខ្សែការពារ​កណ្ដាល និង​ខ្សែការពារ​ស្លាប។ វា​ពិត​ជា​មិន​ងាយ​ស្រួល​ទេ​សម្រាប់ Haaland។ យ៉ាង​ណា​គាត់​បាន​ផ្លាស់​ទី​យ៉ាង​ល្អ និង​ព្យាយាម​ស្វែងរក​ឱកាស”។

ប្រភព: Nailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២