បាល់ទាត់អន្តរជាតិ
Busquets ចាកចេញពី Barcelona ដែលជាក្លឹបខ្លួនធ្លាប់រួមរស់ជាមួយអស់រយៈពេល 18 ឆ្នាំមកហើយ

កាពីតែនក្រុម Barcelona និងជាខ្សែបម្រើឆ្នើម Sergio Busquets នឹងចាកចេញពី Camp Nou នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់នៅចុងខែមិថុនាខាងមុខ។ យ៉ាងណាមិញ ពេលនេះគ្មានការសង្ស័យ រឺភាពស្រពិចស្រពិលអ្វីទៀតឡើយ ព្រោះ Barcelona បានប្រកាសជាផ្លូវការណ៍អំពីការចាកចេញរបស់ Sergio Busquets ហើយ កាលពីប៉ុន្មានម៉ោងមុន។
កីឡាករវ័យ 34 ឆ្នាំរូបនេះនៅតែជាកីឡាករដ៏សំខាន់របស់ក្លឹបយក្សកាតាឡាន់ក្នុងអំឡុងយុទ្ធនាការរដូវកាលនេះ 2022-2023 ដោយបង្ហាញខ្លួនបាន 39 ប្រកួត។ កន្លងមកប្រធានក្លឹប Barcelona លោក Joan Laporta និងគ្រូបង្វឹកលោក Xavi Hernandez បានបង្ហាញថា ពួកគេចង់រក្សាទុកខ្សែបម្រើរូបនេះមួយរដូវកាលទៀត។ ទោះជាយ៉ាងណាក៏ដោយ Busquets បានសម្រេចចិត្តចាកចេញ ដើម្បីស្វែងរកក្លឹបថ្មី មុននឹងចូលនិវត្តន៍ពីបាល់ទាត់។
Busquets បាននិយាយនៅក្នុងខ្សែវីដេអូមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ “ទោះបីជាវាមិនមែនជាការសម្រេចចិត្តងាយស្រួលក៏ដោយ ខ្ញុំគិតថាពេលវេលាបានមកដល់ហើយ។ វាជាដំណើរមួយដែលមិនអាចបំភ្លេចបាន។ ខ្ញុំតែងតែស្រមៃចង់លេងជាមួយនឹងឯកសណ្ឋានមួយនេះ និងនៅកីឡដ្ឋាននេះ។ ការពិតបានលើសពីក្តីសុបិនទាំងអស់របស់ខ្ញុំ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ11 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi