Connect with us

បាល់ទាត់អន្តរជាតិ

Di Maria ទស្សន៍ទាយ​ថា ក្រុម​មួយ​នេះ​នឹង​ឈ្នះពាន UCL

Published

on

ថ្មីៗនេះ​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប Juventus គឺ​កីឡាករ Angel Di Maria បាន​ព្យាករណ៍​ថា ក្លឹប​អធិរាជស Real Madrid នឹង​ឈ្នះ​ពាន UEFA Champions League នៅ​រដូវកាល​នេះ។ Di Maria បាន​អះអាង​ថា អតីត​ក្លឹប​ចាស់​របស់​គាត់​នឹង​យក​ឈ្នះ Manchester City នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត​ដើម្បី​ដណ្ដើម​ពាន​តែ​ម្ដង។

យ៉ាង​ណា​មិញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Real Madrid បាន​ប្រកួត​ក្នុង​លទ្ធផល​ស្មើ 1-1 ទល់​នឹង Manchester City ជា​ការ​ប្រកួត​ជើង​ទីមួយ​នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League ក្នុង​ដី Santiago Bernabeu។ លទ្ធផល​នេះ​ដែរ ធ្វើ​ឲ្យ​គ្រប់​យ៉ាង​ត្រូវ​សម្រេច​នៅ​ក្នុង​ការ​ប្រកួត​ជើង​ទីពីរ​នៃ​ទឹកដី Man City ដោយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី 18 ខែ​ឧសភា ខាង​មុខ។

ថ្វី​ត្បិតតែ​ការ​ប្រកួត​កាត់​សេចក្ដី​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ដី​របស់ Man City ប៉ុន្តែ Di Maria នៅ​តែ​ជឿ​ជាក់​លើ Real Madrid ដែល​ជា​អតីត​ក្រុម​របស់​គាត់ ដោយ​ពួក​គេ​អាច​ទម្លាក់ Man City បាន។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ប្រាប់​ទៅ​កាន់ The Residency ថា៖ “ខ្ញុំ​គិត​ថា Real Madrid នឹង​យក​ឈ្នះ Manchester City ហើយ​ឡើង​ទៅ​ឈ្នះ​ពាន UCL”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២