បាល់ទាត់អន្តរជាតិ
Manchester United នឹងត្រូវចាយលុយ 70 លានផោន ប្រសិនបើពួកគេចង់ចុះហត្ថលេខាលើអ្នកចាំទីរូបនេះ

ក្លឹបបិសាចក្រហម Manchester United នឹងត្រូវចំណាយប្រាក់យ៉ាងហោចណាស់ 70 លានផោន ដើម្បីចុះហត្ថលេខាលើអ្នកចាំទីរបស់ FC Porto គឺកីឡាករ Diogo Costa នៅរដូវក្តៅនេះ។ កីឡាករវ័យ 23 ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា មានទម្រង់លេងលេចធ្លោរជាខ្លាំង ដោយគាត់បានរក្សា Clean Sheet ចំនួន 19 ដង ក្នុងការប្រកួតចំនួន 38 ប្រកួតនៅរដូវកាលនេះ។
យោងតាមសារព័ត៌មាន Football Insider បានឲ្យដឹងថា បិសាចក្រហមកំពុងស្ថិតគោលដៅចង់បានអ្នកចាំទីថ្មីមួយរូបនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយពួកគេបានចាប់អារម្មណ៍លើ Diogo Costa។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះទើបតែបានបន្តកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នកាលពីខែវិច្ឆិកាឆ្នាំមុនប៉ុណ្ណោះ ហើយកុងត្រានោះមានសុពលភាពរហូតដល់ឆ្នាំ 2027។
ជាមួយនឹងកុងត្រាដែលនៅជាច្រើនឆ្នាំទៀតនេះ Porto បានកំណត់តម្លៃផ្ទេរចេញរបស់ Diogo Costa រហូតដល់ 70 លានផោន ឯណោះ ដែលអាចចាត់ទុកថា គឺជាតម្លៃផ្ទេរដ៏ខ្ពស់មួយ។ កន្លងមកក្លឹបបិសាចក្រហម Manchester United ត្រូវបានគេដឹងថា បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនទៅប្រទេសព័រទុយហ្គាល់ ដើម្បីតាមដានមើល Diogo Costa។
ដោយឡែកប្រសិនបើបិសាចក្រហមអាចចុះហត្ថលេខាលើ Diogo Costa នោះកីឡាករឆ្នើមរូបនេះអាចនឹងក្លាយជាអ្នកចាំទីដៃទីមួយ ខណៈដែល David de Gea រដូវកាលនេះ មិនមានទម្រង់លេងល្អឡើយ។ David de Gea ត្រូវបានគេរាយការណ៍ថា បានយល់លើកកុងត្រាថ្មីដើម្បីស្នាក់នៅ Old Trafford បន្តទៀត ប៉ុន្តែជាមួយនឹងទឹកដៃធ្លាក់ចុះរបស់គាត់ អាចនឹងត្រូវក្លឹបយក Diogo Costa មកជំនួស។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល