បាល់ទាត់អន្តរជាតិ
អតីតកីឡាករម្នាក់របស់ Liverpool ប្រាប់ឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាលើ Mason Mount ប្រសើរជាងការផ្ទេរ Mac Allister

អតីតខ្សែការពារម្នាក់របស់ក្លឹបហង្សក្រហម Liverpool លោក Glen Johnson បានស្នើសុំឲ្យក្លឹបរបស់ខ្លួនចំណាយលុយ 70 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Mason Mount របស់តោខៀវ Chelsea ជំនួសឲ្យការផ្ទេរតារាឆ្នើម Alexis Mac Allister របស់ក្លឹប Brighton។
ជាការពិតណាស់ មានរបាយការណ៍ជាច្រើនបានអះអាងថា Liverpool កំពុងស្វែងរកខ្សែបម្រើលំដាប់កំពូលមួយរូបនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយគោលដៅចំបងបំផុតរបស់ពួកគេគឺ Mac Allister និង Mason Mount។ យ៉ាងណាពេលនេះ ក្លឹបហង្សក្រហមត្រូវបានគេដឹងថា ជិតនឹងខិតជិតដល់ការចុះហត្ថលេខាលើ Mac Allister ក្នុងតម្លៃប្រហែល 70 លានផោនហើយ។
ម្យ៉ាងវិញទៀត លោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ក្លឹប បានពេញចិត្តនឹង Mac Allister ជាជាង Mason Mount ដែលជាកីឡាករប្រសូត្រចេញពីថ្នាលយុវជនរបស់តោខៀវ។ ទោះជាយ៉ាងណាក៏ដោយ និយាយទៅកាន់ទំព័រកីឡា Betfred.com លោក Glen Johnson បានលើកឡើងថា៖ “Mac Allister ពិតជាល្អ ប៉ុន្តែប្រសិនបើអ្នកត្រូវចំណាយ 70 លានផោន នោះខ្ញុំចង់ឲ្យលុយដែលបានចំណាយនោះទៅលើ Mason Mount វិញ។ គេជាកីឡាករដែលស័ក្តិសមកាន់តែខ្លាំង ជាមួយនឹងទម្រង់លេងរបស់ Liverpool ហើយគាត់នឹងក្លាយជាជម្រើសដំបូងរបស់ក្រុម។ ម្យ៉ាងទៀតខ្ញុំមិនជឿថា Mac Allister អាចមានទម្រង់លេងល្អ ហើយក្លាយជាជម្រើសដំបូងបានភ្លាមៗនោះទេ”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona