បាល់ទាត់អន្តរជាតិ
បញ្ចីឈ្មោះកីឡាករ 5 នាក់ចុងក្រោយ ដែលមានភាគរយខ្ពស់ក្នុងការឈ្នះពាន Ballon d’Or ឆ្នាំនេះ

Ballon d’Or គឺជាពានរង្វាន់បាល់ទាត់ប្រចាំឆ្នាំដែលធ្វើឡើងដោយទស្សនាវដ្តីបារាំង (France Football) ហើយវាត្រូវបានផ្ដល់ឲ្យកីឡាករបាល់ទាត់ល្អបំផុតពេញមួយរដូវកាល។ យ៉ាងណាមិញពាន Ballon d’Or នេះ ត្រូវបានគេចាត់ទុកថា ជាពានរង្វាន់បុគ្គលដ៏អស្ចារ្យបំផុតនៅក្នុងពិភពបាល់ទាត់ ហើយក៏ជាពានដែលកីឡាករជាច្រើនប្រាថ្នាចង់បានផងដែរ។
កីឡាករដែលឈ្នះពាននេះ កើតចេញពីការជ្រើសរើសដោយក្រុមអ្នកសារព័ត៌មានអន្តរជាតិ ប្រធានក្រុមជម្រើសជាតិ និងគ្រូបង្វឹក។ ដោយឡែកសម្រាប់កីឡាករដែលឈ្នះពាននេះច្រើនជាងគេគឺខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi ដោយឈ្នះបាន 7 ដង និង Cristiano Ronaldo ឈ្នះបាន 5 ដង។ ក្រៅពី Lionel Messi និង Cristiano Ronaldo មិនមានកីឡាករណាផ្សេងទៀតឈ្នះពាននេះបានលើសពី 3 ដងឡើយ។ ដូចសព្វមួយដង សម្រាប់ឆ្នាំនេះ មានកីឡាករលេចធ្លោរជាច្រើន ដែលកំពុងប្រជែងពាន Ballon d’Or។ ទោះជាយ៉ាងណា ការប្រកួតប្រជែងនៅរដូវកាលនេះ ជិតនឹងបិទបញ្ចប់ទៅហើយ យើងឃើញមានកីឡាករ 5 រូប ដែលអាចមានឱកាសកាសឈ្នះ Ballon d’Or ឆ្នាំនេះ។
5. Victor Osimhen (កីឡាករនីហ្សេរីយ៉ា/ក្លឹប Napoli)
4. Vincius Junior (កីឡាករប្រេស៊ីល/ក្លឹប Real Madrid)
3. Kylian Mbappe (កីឡាករបារាំង/ក្លឹប Paris Saint-Germain)
2. Lionel Messi (កីឡាករអាហ្សង់ទីន/ក្លឹប Paris Saint-Germain)
1. Erling Haaland (កីឡាករន័រវេស/ក្លឹប Manchester City)
ប្រភព: Sportskeeda