Connect with us

បាល់ទាត់អន្តរជាតិ

Thierry Henry ថា គ្មាន​នរណា​ម្នាក់​ឆ្លាត​ជាង​កីឡាករ​រូប​នេះ​ទេ

Published

on

អតីត​វីរបុរស​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal លោក Thierry Henry បាន​ប្រាប់​ឈ្មោះ​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ក្លឹប Manchester City គឺ Kevin de Bruyne ថា​ជា​កីឡាករ​ឆ្លាតបំផុត ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​ដែល​គាត់​ធ្លាប់​បាន​ឃើញ​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​កន្លង​មក។

យ៉ាង​ណា​មិញ​បច្ចុប្បន្ន Kevin de Bruyne ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ខ្សែបម្រើ​ឆ្នើម និង​អស្ចារ្យ​បំផុត​នៅ​ក្នុង​ពិភពបាល់ទាត់។ ដូចគ្នា​នេះ​ដែរ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន De Bruyne បាន​ស៊ុត​បញ្ចូលទី​មួយ​គ្រាប់​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League ជើង​ទី​មួយ​ទល់​នឹង Real Madrid ផង​ដែរ។

ដោយ​ឡែក​ក្រោយ​ចប់​ការ​ប្រកួត​នោះ Thierry Henry បាន​និយាយ​ពី De Bruyne នៅ​លើ CBS Sports ថា៖ “ខ្ញុំ​មិន​គិត​ថា​គាត់​បាន​បង្ហាញ​ខ្លួន​​ដ៏​អស្ចារ្យ​ជាង​កីឡាករ​ផ្សេង​ទៀត​នោះ​ទេ ប៉ុន្តែ​​គាត់​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​សំខាន់។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​និយាយ​ថា គាត់​ជា​កីឡាករ​ល្អ​បំផុត និង​សំខាន់​បំផុត​នៅ​ក្នុង​ក្រុម។ ខ្ញុំ​គិត​ថា ខួរ​ក្បាល​របស់ De Bruyne គឺ​ល្អបំផុត។ អ្នក​មិន​ដឹង​ថា គាត់​កំពុង​គិត​អ្វី​ទេ។ ពេល​ខ្លះ​គាត់​ហាក់​ដូចជា មិន​មែន​ជា​មនុស្ស​នៅ​លើ​ផែនដី​នេះឡើយ។ ខ្ញុំ​គិត​ថា​គេ​ជា​កីឡាករ​ឆ្លាត​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ក្នុង​ជីវិត​របស់​ខ្ញុំ។ គាត់មក​ពី​ភព​ផ្សេង”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២