បាល់ទាត់អន្តរជាតិ
តើនរណានឹងក្លាយជាកាពីតែនក្រុមថ្មីរបស់ Barcelona បន្តពី Sergio Busquets?

ខ្សែបម្រើ Sergio Busquets នឹងចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីដែលមិនស្ថិតនៅក្នុងកម្រិតកំពូលនៅតំបន់អឺរ៉ុបឡើយ។ កីឡាករឆ្នើមរូបនេះ បានចាកចេញក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ព្រោះកុងត្រារបស់គាត់បានផុតកំណត់។
យ៉ាងណាមិញ Sergio Busquets មានតួនាទីជាប្រធានក្រុម រឺជាកាពីតែនក្រុមរបស់ Barcelona ដូច្នេះហើយ ក្លឹបយក្សកាតាឡាន់ នឹងត្រូវស្វែងរកបេក្ខភាពប្រធានក្រុមថ្មីរបស់ពួកគេ នៅមុនរដូវកាលថ្មី 2023-2024 ចាប់ផ្ដើម។ បេក្ខភាពបច្ចុប្បន្នមានកីឡាករពីររូបគឺ Sergi Roberto និង Jordi Alba។
របាយការណ៍ជាច្រើនបានអះអាងថា ខ្សែបម្រើ Sergi Roberto នឹងចូលកាន់តំណែងជាប្រធានក្រុមបន្តពី Sergio Busquets ខណៈដែលកីឡាកររូបនេះត្រូវបានគេមើលឃើញថា មានភាពចាស់ទុំនៅលើទីលានប្រកួត។ លើសពីនេះទៅទៀត គាត់ក៏ជាកីឡាករដែលមានសញ្ជាតិអេស្ប៉ាញ និងជាយុវជនរបស់ La Masia ដែលលេងនៅ Barcelona តាំងពីអាយុ 15 ឆ្នាំមកម្ល៉េះ។ សម្រាប់ខ្សែការពារ Jordi Alba ប្រហែលជាមិនអាចកាន់កាប់តួនាទីជាប្រធានក្រុមទេ ព្រោះគាត់មិនសូវមានឱកាសបង្ហាញខ្លួននៅលើទីលានបានទៀងទាត់។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ13 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023