បាល់ទាត់អន្តរជាតិ
Karim Adeyemi បង្ហាញតម្រុយចង់ផ្ទេរមក Barcelona

តារាឆ្នើមវ័យក្មេង Karim Adeyemi ដែលត្រូវបានគេចាត់ទុកថា នឹងក្លាយជាអនាគតដ៏ភ្លឺស្វាងក្នុងពិភពបាល់ទាត់នោះ ថ្មីៗនេះបានបញ្ចេញនូវតម្រុយដែលបង្ហាញអំពីបំណងប្រាថ្នារបស់ខ្លួនក្នុងការចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona។ បច្ចុប្បន្នកីឡាករវ័យ 21 ឆ្នាំរូបនេះកំពុងលេងឲ្យ Borussia Dortmund ជាមួយនឹងទម្រង់លេងដ៏អស្ចារ្យបំផុត។
ដោយឡែកថ្មីៗនេះនៅលើបណ្ដាញសង្គម Twitter អ្នកគាំទ្រម្នាក់របស់ Barcelona បានបញ្ចេញមតិនៅលើផុសរបស់ Opta ដោយសរសរថា “Karim Adeyemi ជាជម្រើសនៃការជំនួសតំណែងរបស់ Ansu Fati ដែលល្អបំផុត”។ ពេលនោះ Karim Adeyemi ចុច Like នៅលើការបញ្ចេញមតិនោះ ដែលវាហាក់ដូចជាគាត់បានបង្ហាញការពេញចិត្តចំពោះរឿងនេះ។
កីឡាករសញ្ជាតិអាឡឺម៉ង់ Karim Adeyemi គឺជាអតីតខ្សែប្រយុទ្ធរបស់ក្លឹប RB Salzburg ដែលផ្ទេរមក Borussia Dortmund នៅក្នុងឆ្នាំ 2022។ គាត់មានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរហូតដល់ឆ្នាំ 2027 ហើយតម្លៃផ្ទេរបច្ចុប្បន្នរបស់គាត់គឺចន្លោះពី 23.1 លានអឺរ៉ូ ដល់ 38.5 លានអឺរ៉ូ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023