បាល់ទាត់អន្តរជាតិ
AC Milan ចាប់អារម្មណ៍នឹងការផ្ទេរយកខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លឹបតោខៀវ Chelsea

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹប AC Milan កំពុងស្វែងរកជម្រើសដ៏ល្អមួយដើម្បីអាចនាំយកខ្សែប្រយុទ្ធ Romelu Lukaku ពីក្លឹបតោខៀវ Chelsea ខណៈដែលឧបសគ្គ និងភាពស្មុគស្មាញនឹងកើតឡើងដោយសារតម្លៃខ្លួនរបស់កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ។
កីឡាករវ័យ 28 ឆ្នាំ Romelu Lukaku មិនអាចរកគ្រាប់បាល់បានក្នុងលីក និងនៅក្របខណ្ឌ Champions League សូម្បីតែមួយគ្រាប់ក្នុងឆ្នាំ 2022 នេះ ហើយបានក្លាយជាបញ្ហាកាន់តែខ្លាំងឡើងសម្រាប់គ្រូបង្វឹកលោក Thomas Tuchel ក៏ដូចជាអ្នកគាំទ្រនៅ Stamford Bridge ។
ក្លឹបណាដែលចង់បាន Lukaku គឺត្រូវចំណាយលើការផ្ទេរដ៏ច្រើន បូករួមជាមួយនឹងប្រាក់ពលកម្មដ៏ថ្លៃរបស់គាត់ផងដែរ។ យ៉ាងណាមិញ មិនមែនតែក្លឹប AC Milan មួយទេដែលចង់បាន Romelu Lukaku នៅមានក្លឹបធំៗពីរទៀតគឺ PSG និង Inter Milan ដែលជាក្លឹបចាស់របស់គាត់។
ប្រភព: GOAL
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi