បាល់ទាត់អន្តរជាតិ
Messi នឹងបង្ហាញខ្លួនក្នុងការប្រកួតរបស់ PSG ទល់នឹង Ajaccio រំលងអាធ្រាតនេះ

ក្លឹបម្ចាស់ការពារតំណែងជើងឯកបារាំង PSG នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Ajaccio ដែលជាការប្រកួត League 1 នៅម៉ោង 2 រំលងអាធ្រាតនេះ។ យ៉ាងណាមិញ Lionel Messi បានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់ជាធម្មតាវិញហើយ កាលពីថ្ងៃអង្គារកន្លងទៅ ហើយក៏មានក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវបង្ហាញខ្លួនក្នុងប្រកួតនោះផងដែរ។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវបានក្លឹបរបស់ខ្លួន PSG ពិន័យរយៈពេល 2 សប្ដាហ៍ មិនឲ្យចូលប្រកួត និងហ្វឹកហាត់ជាមួយមិត្តរួមក្រុម បន្ទាប់ពីគាត់បានបង្ករកំហុសដោយធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាតពីក្លឹប។ ដោយឡែកពេលនេះ ការពិន័យទៅលើ Messi បានអស់សុពលភាពហើយ ហើយកីឡាករឆ្នើមរូបនេះក៏អាចចូលលេង និងហ្វឹកហាត់ជាធម្មតាដែរ។
ប្រភពពី ESPN បានឲ្យដឹងថា ក្លឹប PSG មិនបានដំណើរការពេញលេញ ចំពោះអ្វីដែលខ្លួនបានពិន័យចំពោះ Messi ឡើយ ដោយពួកគេបានសម្រេចចិត្តកាត់បន្ថយការព្យួរប្រកួតតិចជាងរយៈពេល 2 សប្តាហ៍ បន្ទាប់ពី Lionel Messi បានចេញលិខិតសុំទោសដល់ក្លឹប មិត្តរួមក្រុម និងអ្នកគាំទ្រកាលពីសប្តាហ៍មុន។ ប្រភពដដែលនេះដែរបានអះអាងថា Messi នឹងនៅតែត្រូវបានពិន័យប្រាក់ឈ្នួលពីរសប្តាហ៍ប្រហែលជា 1.6 លានអឺរ៉ូ។
ប្រភព: ESPN