បាល់ទាត់អន្តរជាតិ
គ្រូបិសាចក្រហម ចង់ឲ្យក្លឹបតម្លើងប្រាក់ខែដល់ Lisandro Martinez នៅមុនរដូវកាលថ្មីចាប់ផ្ដើម

ខ្សែការពារកណ្តាលរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Lisandro Martinez ត្រូវបានគេរាយការណ៍ថា កំពុងរំពឹងលើការតម្លើងប្រាក់ពលកម្មរបស់ខ្លួន នៅមុនរដូវកាលក្រោយ 2023-2024 ចាប់ផ្ដើម ដែលនេះដូចជារង្វាន់សម្រាប់ការបង្ហាញនូវទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់។
ជាការពិតណាស់ អតីតកីឡាកររបស់ក្លឹប Ajax រូបនេះដំបូងឡើយពិបាកសម្របខ្លួនទៅនឹងការប្រកួតប្រជែងនៃក្របខ័ណ្ឌ Premier League បន្ទាប់ពីចូលរួមជាមួយក្រុមរបស់លោក Erik ten Hag ក្នុងកិច្ចព្រមព្រៀងផ្ទេរ 50.4 លានផោន។ យ៉ាងណា Martinez បានរីកចម្រើនយ៉ាងលឿនក្នុងនាមជាខ្សែការពារកណ្តាលដ៏សំខាន់មិនអាចខ្វះបាននៅ Old Trafford។
ខ្សែការពារកណ្ដាល Lisandro Martinez បានចុះកុងត្រារយៈពេល 5 ឆ្នាំរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយគាត់ត្រូវបានគេដឹងថា នឹងទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន 120,000 ផោនក្នុងមួយសប្តាហ៍។ របាយការណ៍មួយបានឲ្យដឹងថា ក្លឹបបិសាចក្រហមមិនមានគម្រោងបន្តកុងត្រាថ្មីលើកុងត្រាបច្ចុប្បន្នរបស់គាត់ទេ ប៉ុន្តែលោក Erik ten Hag កំពុងជម្រុញឲ្យក្លឹបតម្លើងប្រាក់ពលកម្មរបស់ខ្សែការពាររូបនេះដល់ 170,000 ផោនក្នុងមួយសប្តាហ៍ ដែលជាការតម្លើងថែម 50,000 ផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ5 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)