បាល់ទាត់អន្តរជាតិ
គ្រូ Real Madrid បញ្ជាក់ប្រាប់ពីស្ថានភាពនៃរបួសរបស់ Eduardo Camavinga

គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានបង្ហាញអំពីស្ថានភាពវិជ្ជមាននៃរបួសរបស់ខ្សែបម្រើ Eduardo Camavinga បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសក្នុងការប្រកួតក្របខណ្ឌ La Liga កាលពីម្សិលមិញនេះទល់នឹងក្រុមភ្ញៀវ Getafe។
កីឡាករវ័យ 20 ឆ្នាំរូបនេះ គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករសំខាន់ៗផ្សេងទៀតរបស់ក្លឹប Real Madrid ដែលបានចូលលេងពេញម៉ោងនៃការប្រកួត UEFA Champions League កាលពីសប្ដាហ៍មុនទល់នឹង Manchester City។ មួយរយៈចុងក្រោយនេះ Camavinga ត្រូវបានប្រើប្រាស់ឲ្យលេងជាខ្សែការពារឆ្វេង ហើយទម្រង់លេងរបស់គាត់នៅតែល្អខ្លាំង ខណៈដែលជំនាញពិតប្រាកដរបស់គាត់គឺជាខ្សែបម្រើកណ្ដាល។
យ៉ាងណាក្ដី ជាមួយនឹង Ferland Mendy ដែលត្រឡប់មកវិញ ក្រោយជាពីរបួស Camavinga បានប្តូរពីខ្សែការពារឆ្វេង ទៅជាខ្សែបម្រើកណ្តាលវិញ សម្រាប់ការទល់នឹង Getafe ប៉ុន្តែពេលនោះរឿងមិនល្អបានកើតឡើង ដោយគាត់បានរងរបួសជើង ហើយត្រូវបានប្ដូរចេញនៅនាទីទី 84។
Eduardo Camavinga បានបង្ហាញទឹកមុខក្រៀមក្រំពេលនោះ ហើយត្រូវបានគេយកដុំទឹកកកដាក់លើរបួសរបស់គាត់។ គ្រប់គ្នាមានការភ័យខ្លាចចំពោះអ្វីដែលបានកើតឡើង ហើយអ្នកគាំទ្របារម្ភថា កីឡាករសញ្ជាតិបារាំងរូបនេះនឹងអវត្តមានសម្រាប់ការប្រកួតជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេទល់នឹងក្លឹប Man City នៅថ្ងៃទី 18 សប្ដាហ៍ក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Carlo Ancelotti ដែលជាគ្រូបង្វឹក បានបញ្ជាក់ក្រោយការប្រកួតថា Camavinga បានរងរបួសជង្គង់បន្តិចបន្តួចប៉ុណ្ណោះ ហើយលោករំពឹងថា កីឡាករឆ្នើមរបស់ខ្លួនរូបនេះ នឹងអាចត្រៀមខ្លួនបានពេញលេញសម្រាប់ការធ្វើដំណើរទៅកាន់ទឹកដីអង់គ្លេស ដើម្បីប្រកួតទល់នឹង Man City នៅប៉ុន្មានថ្ងៃខាងមុខ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ