បាល់ទាត់អន្តរជាតិ
Pep ថា ការប្រកួតទល់នឹង Real Madrid ជើងទីពីរនេះ Haaland នឹងមានទម្រង់លេងខុសពីមុន

គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានព្រមានដល់ក្លឹបអធិរាជស Real Madrid ថា ពួកគេនឹងឃើញខ្សែប្រយុទ្ធរបស់គាត់ Erling Haaland មានទម្រង់លេងខុសប្លែកគ្នា នៅក្នុងប្រកួតជើងទីពីរ ដែលជាការប្រកួត UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី 18 សប្ដាហ៍ក្រោយ។
យ៉ាងណាមិញ កាលពីប្រកួតជើងទីមួយក្នុងដី Santiago Bernabeu ខ្សែប្រយុទ្ធឆ្នើម Erland Haaland មិនអាចរកគ្រាប់បាល់បានឡើយ ហើយថែមទាំងត្រូវបានគេមើលឃើញថា គាត់ពិតជាមិនអាចទៅរួចជាមួយនឹងប្រព័ន្ធការពាររបស់ Real Madrid និងជាពិសេស Antonio Rudiger បានតាមបិទខ្សែប្រយុទ្ធរូបនេះស្ទើរមិនអាចរើខ្លួនបាន។
ទោះជាយ៉ាងណាក្ដី ជាមួយនឹងការប្រកួតជើងទីពីរ ដែលត្រូវធ្វើឡើងក្នុងដីរបស់ខ្លួនវិញនោះ លោក Pep Guardiola សង្ឃឹមថា Haaland នឹងមានទម្រង់លេងប្រសើរឡើង ហើយមិត្តរួមក្រុមរបស់គាត់ក៏បង្កើននូវទម្រង់លេងដើម្បីជួយដល់គាត់ផងដែរ។ លោក Pep Guardiola បាននិយាយថា៖ “សូមអបអរសាទរចំពោះ Rudiger។ សម្រាប់ Haaland យើងនៅតែត្រូវដឹងថា នៅអាយុ 22 ឆ្នាំ វាគឺជាលើកទីមួយហើយដែលគាត់បានលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League។ ប្រសិនបើក្រុមអាចលេងបានល្អជាងនេះបន្តិច នៅក្នុងការប្រកួតថ្ងៃ 18 ខាងមុខនេះ ប្រហែលជាវានឹងកាន់តែងាយស្រួលសម្រាប់គាត់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona