បាល់ទាត់អន្តរជាតិ
Paul Pogba នឹងត្រូវអវត្តមាន 4 សប្ដាហ៍ ដោយសារបញ្ហារបួស

ខ្សែបម្រើ Paul Pogba ប្រហែលជាការប្រកួតចុងក្រោយរបស់គាត់ គឺជាការប្រកួតកាលពីសប្ដាហ៍នេះ ដែលក្លឹបបិសាចក្រហម Manchester United ជួបជាមួយ Liverpool ក្រោមការដឹកនាំរបស់លោក Ralf Rangnick ដោយគាត់នឹងអវត្តមានយ៉ាងហោចណាស់ 4 សប្តាហ៍ដោយសាររបួស ហើយក៏ត្រៀមនឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ។
Paul Pogba ចូលលេងបានត្រឹមតែ 10 នាទីប៉ុណ្ណោះ ក្នុងការបរាជ័យរបស់ក្លឹបបិសាចក្រហម ជាមួយនឹងលទ្ធផល 4-0 ជាមួយ Liverpool កាលពីយប់ថ្ងៃអង្គារកន្លងទៅ។ បញ្ហាកំភួនជើង Pogba ត្រូវបង្ខំចិត្តដូរចេញ និងជំនួសមកវិញដោយកីឡាករ Jesse Lingard។
របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា Pogba នឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅពេលដែលកុងត្រារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ ហើយឥឡូវនេះវាហាក់ដូចជា ការប្រកួតជាមួយ Liverpool គឺជាការប្រកួតចុងក្រោយរបស់គាត់ផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega