បាល់ទាត់អន្តរជាតិ
Aston Villa ត្រៀមចរចាផ្ទេរខ្សែបម្រើ Giovani Lo Celso

ក្លឹប Aston Villa ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើខ្សែបម្រើ Giovani Lo Celso របស់ Tottenham Hotspur ជាកីឡាករដែលពួកគេចង់បាននៅរដូវក្ដៅនេះ។ បច្ចុប្បន្ន Aston Villa កំពុងកាន់កាប់តំណែងលេខរៀងទី 8 ក្នុងតារាង Premier League និងត្រៀមវិលត្រឡប់មកលេងនៅ Europa League វិញនៅរដូវក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Unai Emery មានពិន្ទុស្មើគ្នាជាមួយ Tottenham Hotspur តែមានគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាង។ ជាមួយនឹងសមិទ្ធិផលល្អគួរសមនៅរដូវកាលនេះ និងត្រៀមសម្រាប់ការប្រជែងកាន់តែខ្លាំងក្លានៅរដូវកាលក្រោយ ពួកគេត្រូវការនាំយកកីឡាករចំណូលថ្មីបន្ថែមទៀតនៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Aston Villa មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Giovani Lo Celso ដែលការផ្ទេរអាចនឹងកើតឡើងក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ។ បច្ចុប្បន្នកីឡាករវ័យ 27 ឆ្នាំរូបនេះ នៅមានកុងត្រាជាមួយ Tottenham Hotspur ដល់ឆ្នាំ 2025 ដែលតម្លៃផ្ទេរប្រហែលជា 15.1 លានអឺរ៉ូ ដល់ 25.1 លានអឺរ៉ូ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ