បាល់ទាត់អន្តរជាតិ
Pochettino ចង់ឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាលើខ្សែបម្រើឆ្នើមមួយរូបរបស់ West Ham United

គ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវ Chelsea គឺលោក Mauricio Pochettino ដែលទើបតែត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹក ចង់ឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាលើកីឡាករម្នាក់ដែលជាគោលដៅនៃការចង់បានរបស់ Arsenal ដែរនោះ គឺ Declan Rice នៅរដូវក្តៅនេះ (បើយោងតាមការចុះផ្សាយរបស់ 90min)។
ខ្សែបម្រើកណ្ដាលសញ្ជាតិអង់គ្លេស Declan Rice បច្ចុប្បន្នជាកីឡាកររបស់ West Ham United កំពុងក្លាយជាគោលដៅនៃការចង់បានរបស់ Arsenal, Chelsea និង Manchester United។ ដូចគ្នានេះដែរលោក Pochettino ពេញចិត្តនឹងសមត្ថភាពរបស់គាត់ និងចង់ធ្វើការជាមួយកីឡាករឆ្នើមវ័យ 24 ឆ្នាំរូបនេះនៅរដូវកាលក្រោយ។
អតីតគ្រូបង្វឹករបស់ Paris Saint-Germain រូបនេះ នឹងជម្រុញឲ្យក្លឹបចុះហត្ថលេខានាំយក Declan Rice មក Stamford Bridge នៅចុងបញ្ចប់នៃរដូវកាលនេះ។ លើសពីនេះទៅទៀត Mauricio Pochettino ក៏ពេញចិត្តនឹងខ្សែបម្រើដែលមានស្រាប់ Mason Mount ផងដែរ ដោយគាត់នឹងឲ្យក្លឹបបន្តកុងត្រាថ្មីដល់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ។ .
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi