បាល់ទាត់អន្តរជាតិ
Manchester United នឹងបញ្ចេញចោលកីឡាករ 5 នាក់ នៅរដូវក្ដៅនេះ

កីឡាករចំនួន 5 នាក់ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ដោយគ្មានតម្លៃខ្លួនដោយសារកុងត្រាផុតកំណត់នៅរដូវក្តៅនេះ។ ជាមួយនឹងការដណ្តើមបានតំណែងលេខ 4 នៃតារាង Premier League រដូវកាលនេះលោក Erik ten Hag ចង់ពង្រឹងក្រុមរបស់គាត់សម្រាប់ការប្រកួតប្រជែងនៅរដូវកាលក្រោយ ទាំងការប្រកួតប្រជែងក្នុងលីគ និងនៅ UCL។
គ្រូបង្វឹករូបនេះនឹងព្យាយាមកែលម្អចំណុចខ្វះខាតរបស់ក្រុម និងរុះរើក្រុមឡើងវិញ ដោយការបន្ថែមនៅតំបន់ការពារកណ្តាល ខ្សែបម្រើកណ្តាល និងតំបន់ប្រយុទ្ធ។ ជាក់ស្ដែងកីឡាករដែលគ្មានគុណភាព និងផុតកុងត្រា ត្រូវក្លឹបលក់ រឺអនុញ្ញាតឲ្យចាកចេញដោយគ្មានតម្លៃខ្លួន ហើយជំនួសមកវិញដោយបេក្ខភាពថ្មី ដើម្បីជួយក្រុមនៅរដូវក្រោយ។
នៅរដូវក្ដៅនេះ នឹងមានកីឡាករមួយចំនួនផុតកំណត់កុងត្រា ហើយត្រូវក្លឹបឲ្យចាកចេញពី Old Trafford។ យោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា Axel Tuanzebe, Phil Jones, Ethan Galbraith, Ondrej Mastny និង Charlie Wellens សុទ្ធតែជាកីឡាករដែលផុតកុងត្រា ហើយត្រូវក្លឹបបោះបង់ចោលដោយអនុញ្ញាតឲ្យពួកគេចាកចេញដោយគ្មានតម្លៃខ្លួន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona