បាល់ទាត់អន្តរជាតិ
Eric Bailly ស្នើរសុំគ្រូបង្វឹកលោក Ralf Rangnick ឲ្យដាក់គាត់លេងជំនួស Harry Maguire ពេលប៉ះកាំភ្លើងធំ Arsenal

ខ្សែការពារ Eric Bailly បានធ្វើការស្នើរសុំដោយក្ដីអស់សង្ឃឹម នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជាជម្រើស 11 នាក់ដំបូងជំនួស Harry Maguire សម្រាប់ការប្រកួតរបស់ក្លឹបបិសាចក្រហម Manchester United ទល់នឹងក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃសៅរ៍នេះ (ម៉ោង 6:30 ល្ងាច នៅកម្ពុជា)។
ប្រធានក្រុមបិសាចក្រហម Manchester United គឺកីឡាករ Harry Maguire ត្រូវបានរងការរិះគន់យ៉ាងខ្លាំងម្តងទៀត បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏អន់របស់ខ្លួន ក្នុងការប្រកួតចាញ់ Liverpool 4-0 នៅទឹកដី Anfied។
ថ្វីបើទម្រង់លេងរបស់ Harry Maguire ធ្លាក់ចុះខ្លាំងមែន ប៉ុន្តែគាត់នៅតែជាតួអង្គដ៏សំខាន់ ក៏ដូចជាមានឱកាសបង្ហាញខ្លួនគ្រប់ប្រកួតក្នុងតួនាទីជាខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United ខណៈដែលខ្សែការពារ Eric Bailly មិនត្រូវបានគ្រូបង្វឹកប្រើប្រាស់ឡើយ។
ដោយឡែក ខ្សែការពារ Raphael Varane បានត្រឡប់មកវិញ បន្ទាប់ពីបញ្ហារបួស និងអាចចូលលេងបានពេលប្រកួតនៅទឹកដី Emirates ខណៈដែលក្លឹបបិសាចក្រហម ត្រូវតែឈ្នះជាដាច់ខាត ប្រសិនបើចង់បន្តក្ដីសង្ឃឹមយក Top 4។
លោក Ralf Rangnick ត្រូវតែសម្រេចចិត្តរវាង Victor Lindelof និង Bailly ព្រោះ Harry Maguire នឹងត្រូវដាក់ឲ្យសម្រាក បន្ទាប់ពីគាត់ទទួលរងការគំរាមកំហែងបោកគ្រាប់បែកដ៏គួរឲ្យភ័យខ្លាចកាលពីថ្ងៃពុធកន្លងទៅ។ ហេតុដូច្នេះហើយ Eric Bailly បានបង្ហាញពីការទទួចសុំដាក់គាត់ឲ្យជំនួស Harry Maguire ខណៈដែលកីឡាកររូបនេះបានបង្ហាញវាតាមរយៈការឆ្លើយតប Comment មួយនៅលើបណ្ដាញសង្គម Instagram។
ប្រភព: Metro