Connect with us

បាល់ទាត់អន្តរជាតិ

Xhaka កំពុង​ពិចារណា​ចាកចេញ​ទៅ Bayer Leverkusen នៅ​រដូវក្ដៅ​នេះ

Published

on

ខ្សែបម្រើ​ចាស់​វស្សា Granit Xhaka របស់​ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ចាកចេញ​ពី​ក្លឹប​របស់​ខ្លួន​នៅ​រដូវក្តៅ​នេះ ហើយ​បច្ចុប្បន្ន​គាត់​​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ក្នុង​គម្រោង​ការណ៍​ជាក់​លាក់​មួយ ជុំ​វិញ​ការ​ផ្ទេរ​ទៅ​កាន់ Bayer Leverkusen នៅ​រដូវក្ដៅ​ខាង​មុខ​នេះ​ផង​ដែរ។

កីឡាករ​សញ្ជាតិ​ស្វ៊ីស​រូប​នេះ ធ្លាប់​បាន​បង្ករ​រឿង​រ៉ាវ​ដ៏អាក្រក់​មួយ ជា​មួយ​អ្នក​គាំទ្រ​កាល​ពី​ការ​ប្រកួត​ជាមួយក្រុម Crystal Palace ក្នុង​ខែ​តុលា ឆ្នាំ 2019 កន្លង​ទៅ ខណៈ​ដែល​ពេល​នោះ​អ្នកគាំទ្រ Arsenal ជា​ច្រើន​បាន​បញ្ចេញ​មតិរិះគន់ Xhaka ហើយ​គាត់​ត្រូវ​បាន​ក្លឹប​ដក​ចេញ​ពី​តំណែង​ជា​កាពីតែន​ក្រុម​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Granit Xhaka បាន​រីករាយ​ជាមួយ​នឹង​ទម្រង់​លេង​ដ៏​ល្អ​ឡើង​វិញ នៅ​រដូវកាល​នេះ និង​ត្រូវ​បាន​អ្នកគាំទ្រ​ជា​ច្រើន​របស់ Arsenal សាទរ​ចំពោះ​ការ​ខិតខំប្រឹង​ប្រែង​របស់​គាត់​ផង​ដែរ។ Xhaka បាន​ក្លាយ​ជា​កីឡាករ​ម្នាក់​ដ៏​សំខាន់​របស់​ក្រុម ដោយ​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី 7 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 7 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 45 ប្រកួត នៅ​រដូវកាល​នេះ។

កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ​នឹង​ផុត​កុងត្រា​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​មាន​សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ថា Arsenal គ្រោង​នឹង​បន្ត​កុងត្រា​ថ្មី​សម្រាប់​គាត់។ ផ្ទុយ​មក​វិញ យោងតាម​របាយការណ៍​ថ្មីៗ​នេះ​ពី​កាសែត The Evening Standard បាន​អះអាង​ថា Xhaka នឹង​ចាកចេញ​ពី​ក្លឹប​កាំភ្លើងធំ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ដើម្បី​ត្រឡប់​ទៅ​កាន់​ការ​ប្រកួត​ប្រជែង​នៅ Bundesliga ជាមួយ​នឹង Bayer Leverkusen វិញ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២