បាល់ទាត់អន្តរជាតិ
Xavi ចង់ឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើរូបនេះពី Real Sociedad ដើម្បីមកជំនួសកន្លែងរបស់ Busquets

គ្រូបង្វឹករបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez ត្រូវបានគេរាយការណ៍ថា ចង់ចុះហត្ថលេខាលើកីឡាករ Martin Zubimendi របស់ក្លឹប Real Sociedad ដើម្បីមកជំនួសតំណែងរបស់ Sergio Busquets។ យ៉ាងណាមិញ កាលពីសប្តាហ៍មុន Busquets បានប្រកាសចាកចេញពីក្លឹបយក្សកាតាឡាន់ ដែលខ្លួនធ្លាប់រួមរស់ជាមួយអស់រយៈពេល 15 ឆ្នាំ នៅពេលកុងត្រាផុតកំណត់ចុងបញ្ចប់នៃរដូវកាលនេះ។
ក្លឹប Barcelona ធ្លាប់បានសម្លឹងមើលកីឡាករជាច្រើនរួចមកហើយ តាំងពីពេលដែលពួកគេដឹងថា Sergio Busquets នឹងត្រូវចាកចេញមកម្ល៉េះ។ ខណៈដែលពួកគេកំពុងស្វែងរកបេក្ខភាពកីឡាករចំណូលថ្មីដែលអាចជំនួស Busquets បាននោះ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Martin Zubimendi ត្រូវបានគេជឿថា ជាកីឡាករម្នាក់ដែលស្ថិតក្នុងបញ្ជីគោលដៅរបស់ Barcelona ដែរ។ កន្លងមក Xavi ធ្លាប់បានសរសើរដល់កីឡាករវ័យ 24 ឆ្នាំរូបនេះថា ជាកីឡាករដ៏អស្ចារ្យ ដែលមានកាយសម្បទា បច្ចេកទេស និងល្បឿនលឿន។
យោងតាមការអះអាងរបស់អ្នកកាសែត Sique Rodriguez ដែលចុះផ្សាយនៅលើ Barca Universal បានឲ្យដឹងថា Barcelona មានឧបសគ្គធំ ក្នុងការនាំយក Zubimendi ទៅ Camp Nou នៅរដូវក្តៅនេះ ដោយពួកគេមិនអាចសម្រួលបញ្ហាហិរញ្ញវត្ថុរបស់ពួកគេបាននៅឡើយទេ ហើយខ្សែបម្រើរូបនេះ មានកុងត្រាជាមួយ Real Sociedad ដល់ឆ្នាំ 2027 និងមានតម្លៃផ្ទេរចេញរហូតដល់ 60 លានអឺរ៉ូ (52.9 លានផោន)។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega