បាល់ទាត់អន្តរជាតិ
Ivan Toney ត្រូវ FA ពិន័យមិនឲ្យលេងបាល់ 8 ខែ

ថ្មីៗនេះ Ivan Toney ត្រូវបាន FA ពិន័យដោយផ្អាករាល់សកម្មភាពដែលទាក់ទងនឹងបាល់ទាត់ទាំងអស់ចំនួន 8 ខែ ពោលគឺរហូតដល់ថ្ងៃទី 16 ខែមករា ឆ្នាំ 2024។ ខ្សែប្រយុទ្ធរបស់ក្លឹប Brentford និងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់នៃល្បែងភ្នាល់របស់ FA។
ក្រៅពីជាប់ពិន័យមិនឲ្យចូលលេងបាល់នោះ Ivan Toney ក៏ត្រូវបានគេពិន័យជាប្រាក់ 50,000 ផោនផងដែរ។ កីឡាករវ័យ 27 ឆ្នាំរូបនេះ នឹងខកខានការប្រកួតទាំងអស់ដែលនៅសល់សម្រាប់រដូវកាលនេះរបស់ក្លឹប។ Brentford ក៏បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងរឿងនេះដែរ បន្ទាប់ពីការប្រកាសរបស់ FA ប៉ុន្តែមិនបានបញ្ជាក់ថា តើពួកគេនឹងប្តឹងតវ៉ាចំពោះការសម្រេចនេះរឺអត់នោះទេ។
សេចក្តីថ្លែងការណ៍របស់ FA បានសរសេរថា៖ “Ivan Toney ត្រូវបានផ្អាកពីសកម្មភាពកីឡាបាល់ទាត់ និងកីឡាដែលជាប់ទាក់ទងនឹងបាល់ទាត់ទាំងអស់ ដោយការពិន័យនេះមានប្រសិទ្ធិភាពភ្លាមៗចាប់ពីពេលនេះរហូតដល់រយៈពេល 8 ខែ”។
ប្រភព: Livescore