Connect with us

បាល់ទាត់អន្តរជាតិ

Dani Carvajal ថា Man City ល្អ​ជាង Real Madrid ឆ្ងាយ​ណាស់

Published

on

ខ្សែការពារ Dani Carvajal របស់​ក្លឹប​អធិរាជស Real Madrid បាន​អះអាង​ថាក្រុម​របស់​គាត់​មាន​ទម្រង់​លេង​ស្ថិត​នៅ​ក្រោម​​គូ​ប្រជែង Manchester City ខ្លាំង នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ជើង​ទីពីរ​នៃ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Champions League កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ។

យ៉ាង​ណា​មិញ Real Madrid បាន​ធ្លាក់​ចេញ​ពី​ក្របខណ្ឌ UEFA Champions League ហើយ បន្ទាប់​ពី​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ម្ចាស់​ផ្ទះ Man City ​ក្នុង​​លទ្ធផល​ដ៏​ច្រើន​ក្រាស់ក្រែល 4-0 ដោយ​​សរុប​ទាំង​ជើង​ទី​មួយ និង​ជើង​ទី​ពីរ 5 ទល់​នឹង 1។ រដូវកាល​នេះ មិន​មែន​ជា​រដូវកាល​ដ៏​ល្អ​របស់ Real Madrid ឡើយ ដោយ​ពួក​គេ​បាន​ឈ្នះ​ពាន​សំខាន់ៗ​តែ​មួយ​ប៉ុណ្ណោះ​គឺ Copa del Rey ខណៈ​ដែល​ពាន​លីគ​ត្រូវ​បាន Barcelona ដណ្ដើម​បាត់​ទៅ​ហើយ។

ថ្លែង​​ក្រោយ​ការ​ប្រកួត Carvajal ដែល​ជា​ខ្សែ​ការពារ​ស្ដាំ និង​លេង​ស្ទើរ​តែ​ពេញ​ម៉ោង​នៃ​ការ​ប្រកួត​នោះ​បាន​ទទួល​ស្គាល់​ថា ទម្រង់​លេង​របស់ Real Madrid សម​នឹង​ចាញ់។ ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​និយាយ​ថា៖ “Man City ល្អ​ជាង​យើង​ឆ្ងាយ​ណាស់ សូម​អបអរសាទរ​ចំពោះ​ពួកគេ។ យើង​នឹង​ត្រឡប់​មក​វិញ​ខ្លាំង​ជាង​មុន ហើយ​​ដើម្បី​អាច​ឡើង​ដល់​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ពេល​ខាង​មុខ”។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២