បាល់ទាត់អន្តរជាតិ
West Ham កំពុងរៀបចំផែនការផ្ទេរខ្សែការពារ Harry Maguire

ក្លឹបញញួរធំ West Ham United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការផ្ទេរមួយសម្រាប់ខ្សែការពារកណ្តាល Harry Maguire របស់ Manchester United នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ យ៉ាងណាមិញខ្សែការពារ និងជាកាពីតែនក្រុម Harry Maguire មានទម្រង់លេងមិនសូវល្អឡើយ តាំងពីរដូវកាលមុនមកម្ល៉េះ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួនក្នុងជម្រើសដំបូងរបស់ក្រុមក្នុងការប្រកួត Premier League ចំនួនត្រឹមតែ 7 ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយមាន Raphael Varane, Lisandro Martinez, Victor Lindelof និង Luke Shaw គឺជាជម្រើសសំខាន់ ហើយលុះត្រាតែបេក្ខភាពកីឡាករសំខាន់ទាំងនោះមិនអាចចូលលេងបានទើបដល់វេនរបស់ Harry Maguire។
ថ្វីត្បិតតែកីឡាករវ័យ 30 ឆ្នាំរូបនេះ នៅមានកុងត្រាជាមួយបិសាចក្រហមរហូតដល់ឆ្នាំ 2025 ក៏ដោយ ប៉ុន្តែគេមើលឃើញថា ទម្រង់លេងមិនសូវល្អ និងពិបាកក្នុងការប្រជែងកន្លែងលេងជាមួយមិត្តរួមក្រុមផ្សេងទៀត Harry Maguire អាចនឹងពិចារណាចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ ជាក់ស្ដែងយោងតាមរបាយការណ៍ពី ESPN ដែលចុះផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប West Ham ចាប់អារម្មណ៍លើខ្សែការពាររូបនេះ ហើយពួកគេកំពុងរៀបចំផែនការផ្ទេរជាថ្មីម្ដងទៀតសម្រាប់ Maguire ខណៈដែលកាលពីខែមករាដើមឆ្នាំនេះ ពួកគេធ្លាប់បានព្យាយាមចុះហត្ថលេខាលើខ្សែការពាររូបនេះម្ដងរួចមកហើយ ប៉ុន្តែមិនបានសម្រេច។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ