បាល់ទាត់អន្តរជាតិ
Pep Guardiola ប្រាប់មូលហេតុដែលឈ្នះ Real Madrid ធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងជាងឈ្នះក្រុមផ្សេងៗ

លោក Pep Guardiola ដែលជាអ្នកចាត់ការទូទៅ រឺជាគ្រូបង្វឹករបស់ក្លឹប Manchester City បាននិយាយថា លោករីករាយណាស់ ដែលបានផ្តួលគូប្រជែងរបស់ខ្លួនគឺ Real Madrid ក្នុងការប្រកួតជើងទីពីរនៃក្របខណ្ឌ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់កាលពីម្សិលមិញនេះ។
ជាការពិតណាស់ Man City បានលុតក្រុមភ្ញៀវដែលជាអធិរាជពាន UCL គឺក្លឹប Real Madrid ក្នុងលទ្ធផល 4-0 នៅក្នុងទឹកដី Etihad របស់ខ្លួន ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្ត។ ក្រៅពីជ័យជំនះដើម្បីឡើងទៅវគ្គបន្ត វាក៏ជាការសងសឹកមួយផងដែររបស់ Man City ដែលកាលពីឆ្នាំមុនពួកគេបានធ្លាក់ចេញពី UCL ក្រោមស្នាដៃ Real Madrid។
ថ្លែងក្រោយចប់ការប្រកួតភ្លាមៗនោះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា គាត់សប្បាយចិត្តខ្លាំងជាងធម្មតា ដោយសារតែគាត់ជាអ្នកគាំទ្រ Barcelona ដែលជាគូប្រជែង La Liga របស់ Real Madrid។ Pep Guardiola បានលើកឡើងថា៖ “ខ្ញុំធ្លាប់ជាគ្រូបង្វឹក ហើយខ្ញុំធ្លាប់ជាកីឡាករមកពី Barcelona, ពិតណាស់ ខ្ញុំសប្បាយចិត្តខ្លាំងណាស់”។
ប្រភព: Dailypost NG