បាល់ទាត់អន្តរជាតិ
តើលោក Pep Guardiola ធ្លាប់ដឹកនាំក្រុមឲ្យឈ្នះពាន UCL បានប៉ុន្មានដងហើយ ក្នុងអាជីពរបស់ខ្លួន?
គ្រូបង្វឹកលោក Pep Guardiola បាននាំ Manchester City ទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ជាថ្មីម្ដងទៀត ហើយមានមនុស្សជាច្រើនឆ្ងល់ថា តើគ្រូបង្វឹកដ៏ឆ្នើមរូបនេះ ធ្លាប់បានឈ្នះពានមួយនេះប៉ុន្មានដងហើយមកទល់ពេលនឹងបច្ចុប្បន្ន។
គ្រូបង្វឹករបស់ក្លឹប Manchester City រូបនេះ កំពុងតែសម្លឹងមើលការបង្កើតកេរ្តិ៍ឈ្មោះរបស់គាត់ឲ្យកាន់តែល្បីល្បាញខ្លាំង តាមរយៈការឈ្នះពាន UEFA Champions League ជាមួយ Manchester City នៅរដូវកាលនេះ ហើយពួកគេត្រូវតទល់នឹងក្រុមខ្លាំងមកពីអ៊ីតាលី Inter Milan។ ប្រសិនបើ Man City អាចឈ្នះ Inter Milan ហើយលើកពាន UCL បាន នោះលោក Pep Guardiola នឹងត្រូវចារឈ្មោះក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ព្រោះ Man City មិនដែលឈ្នះពាននេះឡើយ។
តើ Pep Guardiola ធ្លាប់បានឈ្នះពាន UEFA Champions League នេះប៉ុន្មានដងហើយ? ក្នុងនាមជាគ្រូបង្វឹក គាត់ធ្លាប់បានឈ្នះពាននេះតែ 2 ដងប៉ុណ្ណោះ គឺពេលដែលគាត់ដឹកនាំនៅ Barcelona ក្នុងអំឡុងពេលដែល Messi កំពុងឡើងជើងខ្លាំង។ នៅរដូវកាលឆ្នាំ 2008-2009 Barcelona បានឈ្នះពាន UCL ដោយយកឈ្នះទៅលើ Manchester United 2-0 ហើយកីឡាករដែលស៊ុតបញ្ចូលទីគឺ Samuel Eto’o និង Lionel Messi។ ដោយឡែកនៅរដូវកាលឆ្នាំ 2010-2011 គ្រូបង្វឹករូបនេះ បាននាំ Barcelona ឡើងវគ្គផ្ដាច់ព្រ័ត និងឈ្នះពាន UCL នេះជាថ្មីម្ដងទៀត ដោយយកឈ្នះ Manchester United ដដែល ក្នុងលទ្ធផល 3-1។
ប្រភព: Mscfootball
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ5 days ago
Liverpool កំពុងត្រៀមសំណើរ 40 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើរបស់ Barcelona