បាល់ទាត់អន្តរជាតិ
Cristiano Ronaldo នឹងបង្ហាញខ្លួនក្នុងការប្រកួត ប៉ះកាំភ្លើងធំ Arsenal នៅថ្ងៃនេះ

តារាឆ្នើម Cristiano Ronaldo នឹងត្រឡប់មកជួយក្រុមបិសាចក្រហម Manchester United វិញ សម្រាប់ការប្រកួតនៅថ្ងៃនេះ បន្ទាប់ពីការស្លាប់កូនប្រុសដែលទើបនឹងកើតរបស់គាត់។ ក្រុមបិសាចក្រហម នឹងត្រូវប៉ះជាមួយក្លឹបកាំភ្លើងធំ Arsenal ដែលជាការប្រកួតក្របខណ្ឌ Premier League។
កីឡាករវ័យ 37 ឆ្នាំ Cristiano Ronaldo ត្រូវបានអវត្តមានកាលពីប្រកួតមុន ពេលដែលមានរឿងសោកសៅមួយនឹងក្នុងគ្រួសាររបស់គាត់ ដែលពេលនោះក្លឹបបិសាចក្រហមបានចាញ់ហង្សក្រហម Liverpool ក្នុងលទ្ធផល 4-0។
យ៉ាងណា Cristiano Ronaldo បានត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញ កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយគាត់នឹងក្លាយជាជម្រើសរបស់លោក Ralf Rangnick ក្នុងការបង្ហាញខ្លួនពេលប្រកួតជាមួយក្លឹបកាំភ្លើងធំ Arsenal នៅថ្ងៃនេះ។ Scott McTominay និង Raphael Varane ក៏នឹងត្រឡប់មកចូលរួមជាមួយក្រុមវិញផងដែរ។
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ11 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi