បាល់ទាត់អន្តរជាតិ
Man City បង្ហាញឈុតអាវក្នុងដីថ្មី សម្រាប់ប្រើប្រាស់នៅរដូវកាលក្រោយ

កាលពីម្សិលមិញនេះ ក្លឹបមេឃខៀវ Manchester City បានបង្ហាញឈុតអាវថ្មីរបស់ពួកគេ ដែលជាឈុតផ្លូវការណ៍ប្រើប្រាស់ក្នុងដីរបស់ខ្លួន សម្រាប់រដូវកាលក្រោយ 2023-2024។ ឈុតអាវថ្មីនេះដែរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរំលឹកដល់ខួបលើកទី 20 របស់កីឡដ្ឋាន Etihad Stadium ផងដែរ។
សម្លៀកបំពាក់ដ៏ស្អាតប្លែករបស់ Manchester City បានរចនាឡើងដោយក្រុមហ៊ុនដ៏ធំលំដាប់ពិភពលោក Puma។ ថ្វីត្បិតតែឈុតអាវថ្មីនេះបានឌីហ្សាញស្អាតប្លែកយ៉ាងណាក្ដី ការប្រើប្រាស់ពណ៌ខៀវទឹកសមុទ្រនៅតែដដែល ព្រោះវាជារហស្សនាម និងជាពណ៌ប្រចាំត្រកូលរបស់ពួកគេ។
ទន្ទឹមនឹងនោះដែរ ឈុតសម្លៀកបំពាកថ្មីនេះ បានរចនាដោយការបំផុតគំនិតចេញពីអាវគម្រូចាស់ ក្នុងអំឡុងឆ្នាំដែល Man City លេងជាលើកដំបូងនៅ Etihad Stadium។ គេបានរចនាដោយប្រើក្រណាត់ Ultraweave មានឆ្នូត 4 សម្រាប់កាត់បន្ថយទម្ងន់ និងការកកិត ធ្វើឲ្យកីឡាករអាចផ្លាស់ទីបានស្រួល។
ប្រភព: Dailymail