Connect with us

បាល់ទាត់អន្តរជាតិ

អតីត​កីឡាករ​ម្នាក់​របស់ Inter Milan អះអាង​ថា អ្នក​ចាំទី​រូប​នេះ មាន​សមត្ថភាព​ល្អ​ជាង Andre Onana ទៅទៀត

Published

on

អតីត​កីឡាករ​ឆ្នើម និង​ធ្លាប់​ជា​អ្នកចាំ​ទី​ក្រុម Inter Milan លោក Gianluca Pagliuca បាន​និយាយ​ថា កីឡាករ Mike Maignan របស់ AC Milan បច្ចុប្បន្ន​មាន​ទម្រង់​លេង​ល្អ​ជាង​អ្នក​ចាំទី Andre Onana ក្នុង​ក្របខ័ណ្ឌ Serie A។ លោក​បញ្ជាក់​ថា Onana មិន​មែន​ជា​អ្នក​ចាំទី​ល្អ​បំផុត​នៅ​លីគ​កំពូល​នៃ​ប្រទេស​អ៊ីតាលី​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចាប់​តាំង​ពី​បាន​ចាកចេញ​ពី Ajax ទៅ​កាន់ Inter Milan កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន អ្នក​ចាំទី​សញ្ជាតិ​កាមេរូន​រូប​នេះ បានបង្ហាញ​ខ្លួន​ដ៏​លេច​ធ្លោរ ក្នុង​នាម​ជា​អ្នក​ចាំទី​ដ៏​ឆ្នើម​ម្នាក់​នៅ​ក្នុង​ក្របខ័ណ្ឌ Serie A។ លើស​ពី​នេះ​ទៀត Onana ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ជា​អ្នក​ចាំទី​ល្អបំផុត​នៅ​ក្នុង​ក្របខ័ណ្ឌ Serie A រដូវកាល​នេះ ដោយ​បាន​សង្គ្រោះ​បាល់ 76.1% នៃ​ការ​ស៊ុតបាល់​ពី​គូ​ប្រកួត​របស់​ខ្លួន។

គាត់​ក៏​បាន​រក្សា Clean Sheet ចំនួន 19 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 38 ប្រកួត ក្នុង​រដូវកាល​នេះ​ផង​ដែរ។ ផ្ទុយ​មក​វិញ ទោះ​បី​ជា​មាន​ស្ថិតិ​ល្អ​បែប​នេះ​ក៏​ដោយ លោក Gianluca Pagliuca ជឿ​ជាក់​ថា អ្នក​ចាំទី​របស់ AC Milan គឺ​កីឡាករ Maignan ល្អ​ជាង Onana។ លោក Pagliuca បាន​ប្រាប់ Rai Radio 1 ថា៖ “ពួក​គេ​ទាំង​ពីរ​គឺ​ខ្លាំង​ដូចគ្នា… Maignan គាត់​មាន​បទ​ពិសោធន៍​ច្រើន​ជាង ហើយ​បច្ចុប្បន្ន​គេ​គឺ​ជា​អ្នកចាំទី​ម្នាក់​ក្នុង​ចំណោម​អ្នកចាំទី​ល្អ​​បំផុត​ទាំង​បី​នៅ​លើ​ពិភពលោក”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២